2024-10-10
គន ម៉េងហុង
2024-10-10
គន ម៉េងហុង
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តសហការគាំទ្រគំនិតផ្តួចផ្តើមនានារបស់ធនាគារជាតិនៃកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបន្តទៀត។ នេះជាការលើកឡើងរបស់ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០៤។
ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមបេសកកម្ម ADB ដឹកនាំដោយលោកស្រី Kelly Hattel អ្នកជំនាញជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ក៏បានលើកឡើងពីវឌ្ឍនភាពការងារមួយចំនួន ដែលបានទទួលការគាំទ្រទាំងថវិកា និងជំនួយបច្ចេកទេសពី ADB ផងដែរ។
នាឱកាសនោះ លោកស្រី Kelly Haltel បានលើកឡើងអំពីបច្ចុប្បន្នភាព នៃគម្រោងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងបរិយាបន្ន ដែលជាកម្មវិធីហិរញ្ញប្បទាន ផ្អែកលើគោលនយោបាយ ដោយមានរយៈពេល ៦ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣១។ គម្រោងនេះ នឹងប្រមូលធាតុចូលបន្ថែមទៀត ក្នុងវិស័យអាទិភាពសំខាន់ៗដែលត្រូវធ្វើកំណែទម្រង់ ដូចជា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ, កិច្ចការពារអតិថិជន និងចីរភាពហិរញ្ញវត្ថុជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី