2025-05-10
គិត បុប្ផា
2025-05-10
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ រៀបចំកម្មវិធីមគ្គទេសក៍សហគ្រិនថ្មី រដូវកាលទី២ ដើម្បីផ្តល់វិធីសាស្ត្រទាក់ទាញអតិថិជនទីមួយយ៉ាងឆាប់រហ័សដល់សហគ្រិន ក្នុងគោលដៅពង្រឹងធុរកិច្ចថ្មីនៅកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ សហគ្រិនខ្មែរ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
កម្មវិធីមគ្គទេសក៍សហគ្រិនថ្មី រដូវកាលទី២ នឹងជួយឱ្យសហគ្រិន អភិវឌ្ឍន៍ផ្នត់គំនិត ដែលជំរុញដល់ការលូតលាស់, ធ្វើតេស្តសាកល្បងផលិតផលដោយភាពវៃឆ្លាត, វិធីសាស្ត្រទាក់ទាញអតិថិជនទីមួយយ៉ាងឆាប់រហ័ស និងដុសខាត់ជំនាញធ្វើបទបង្ហាញជាសាធារណៈ ដើម្បីភាពជោគជ័យ។ សហគ្រិនថ្មី ដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ https://www.2080.ventures/cambodia-program ត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។
កម្មវិធីមគ្គទេសក៍សហគ្រិនថ្មី គឺជាកម្មវិធីអភិវឌ្ឍន៍ធុរកិច្ចថ្មី រយៈពេល ១២សប្តាហ៍ ដែលត្រូវបានរៀបចំឡើង ដើម្បីជួយដល់ធុរកិច្ចថ្មីស្ថិតក្នុងដំណាក់កាលចាប់ផ្ដើម បង្កើតផលិតផលថ្មីមានមុខងារអប្បបរមា (MVP) ចាប់យកអតិថិន និងរៀបចំស្វែងរកទុន។ កម្មវិធីនេះ ក៏នឹងជួយដល់ធុរកិច្ចថ្មីកែលម្អ និងពង្រឹងយុទ្ធសាស្ដ្រកំណើនដំណាក់កាលដំបូង ដោយកម្មវិធី ផ្ដោតសំខាន់លើការបង្វឹកស្ថាបនិក ដើម្បីអភិវឌ្ឍន៍ផ្នត់គំនិតកំណើន ពិសោធជាបន្តបន្ទាប់សម្រាប់វឌ្ឍភាព ពន្លឿនការចាប់យក និងការរក្សាអតិថិជន ព្រមទាំងដុសខាត់ជំនាញប្រតិបត្តិការធុរកិច្ចថ្មី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី