SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសហគ្រិនខ្មែរនាំយកផលិតផលកសិកម្ម និងម្ហូបអាហារ ចូលរួមក្នុងពិព័រណ៍ចំនួន៣ នៅចិន


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសហគ្រិនខ្មែរនាំយកផលិតផលកសិកម្ម និងម្ហូបអាហារ ចូលរួមក្នុងពិព័រណ៍ចំនួន៣ នៅចិន
ពាណិជ្ជកម្ម

2024-03-27

ទូច សូរិយា

ពាណិជ្ជកម្ម

2024-03-27

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន-សហគ្រាស ចូលរួមការតាំងពិព័រណ៍ចំនួន៣ នៅប្រទេសចិន មានដូចជា៖ ពិព័រណ៍ម្ហូបអាហារ, ពិព័រណ៍ផលិតផលស្រា និងភេសជ្ជៈអន្តរជាតិ, ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ និងពិព័រណ៍ផលិតផលកសិកម្ម និងចំណីអាហារនាំចូលអន្តរជាតិទីក្រុងចឹងចូវ ២០២៤ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងរកដៃគូសហការអាជីវកម្ម។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចំនួន២ផ្សាយ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា «ពិព័រណ៍ម្ហូបអាហារ» នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៥-១៧ ខែសីហា ឆ្នាំ២០២៤ និង«ពិព័រណ៍ផលិតផលស្រា និងភេសជ្ជៈអន្តរជាតិ» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រុងហុងកុង។ ចំពោះ ពិព័រណ៍«ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ និងពិព័រណ៍ផលិតផលកសិកម្ម និងចំណីអាហារនាំចូលអន្តរជាតិទីក្រុងចឹងចូវ ២០២៤» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ ខែមិថុនា ឆ្នាំ២០២៤ នៅ ខេត្តហឺណាន ប្រទេសចិន ដែលរៀបចំដោយ សមាគមអ្នកផ្តល់សេវាជើងសារគយចិន និងក្រុមហ៊ុន Shanghai Super VIP Exhibition Co., Ltd។

ការតាំងពិព័រណ៍ខាងលើ គឺផ្តោតលើផលិតផលម្ហូបអាហារ ស្រា ភេសជ្ជៈ ផលិតផលសម្គាល់ភូមិសាស្ត្រ ផលិតផលកសិកម្មអាហារនាំចូល និងសេវាកម្ម ក្នុងនោះ ក៏មានរៀបចំព្រឹត្តិការណ៍មួយចំនួនដូចជា វេទិកាធុរកិច្ច កិច្ចប្រជុំ និងជំនួបពាណិជ្ជកម្ម ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងរកដៃគូសហការអាជីវកម្ម។ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន-សហគ្រាស ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមទាក់ទងបំពេញបែបបទតាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍, អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ឬទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០៨៩ ៩១១ ១០១ / ០៧៧ ៣៦១ ៨៣៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី