2025-07-17
ឃី ភារៈ
2025-07-17
ឃី ភារៈ
ភ្នំពេញ៖ ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម ២០២៦-២០២៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគិតគូរធ្វើអាទិភាពវូបនីយកម្ម ចំណាយ ដោយផ្តោតជាចម្បងលើការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ដើម្បីទប់ទល់ នឹងការដាក់ចេញនូវវិធានការគោលនយោបាយពន្ធគយបដិការរបស់អាម៉េរិក ដែលនឹងនាំមកនូវភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ពិបាកប៉ាន់ស្មាន និងបង្កឱ្យមានកម្មវិបាកជាអវិជ្ជមាន មកលើទស្សនវិស័យ ម៉ាក្រូសេដ្ឋកិច្ច និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ទាំងក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។
ផ្អែកលើក្របខ័ណ្ឌតុល្យភាពថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ ដែលត្រូវបានដាក់ចេញដោយ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨ ចំណាយសរុបថវិការដ្ឋឆ្នាំ ២០២៦ ត្រូវបានគ្រោងក្នុងទំហំ ១៦,៨៣% នៃ GDP គឺថយប្រមាណ ១,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៥។ សម្រាប់ឆ្នាំ ២០២៧-២០២៨ កញ្ចប់ចំណាយសរុប នឹងគ្រោងឱ្យមានកំណើនសមគួរឡើងវិញ ក្នុងអត្រាជាមធ្យម ប្រមាណ ៧,៨% ក្នុងមួយឆ្នាំ ដែលនឹងស្ថិតក្នុងរង្វង់ ១៦,៧៤% នៃ ផ.ស.ស. ត្រឹមឆ្នាំ ២០២៨។
ក្របខ័ណ្ឌចំណាយសម្រាប់ឆ្នាំ ២០២៦-២០២៨ ត្រូវបានគ្រោងឡើងស្របតាមជំហរគោលនយោបាយ ដែលបានដាក់ចេញ ដោយរៀបចំលើមូលដ្ឋានតុល្យភាពនៃចំណូលនិងចំណាយ និងពុំមានការប្រើប្រាស់ប្រាក់សន្សំ របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ការគ្រោងចំណាយសាធារណៈសម្រាប់រយៈពេលមធ្យម ត្រូវបានរៀបចំ ប្រកបដោយភាពប្រុងប្រយ័ត្ន និងបុរេសកម្មខ្ពស់ ដោយឈរលើគោលការណ៍គោរពម៉ឺងម៉ាត់វិន័យថវិកា និងពង្រឹង ប្រសិទ្ធភាពថវិកា តាមរយៈការបន្តខិតខំកែលម្អការវិភាជថវិកាឱ្យកាន់តែចំទិសដៅ និងចំតម្រូវការចាំបាច់ជាក់ស្តែង ទៅកាន់មុខសញ្ញាដែលជាអាទិភាពសំខាន់ៗចំពោះមុខ និងស្របតាមទិសដៅជាយុទ្ធសាស្ត្រ ដែលត្រូវបានដាក់ចេញ ក្នុង «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា៕
ប្រភព៖ ក្របខ័ណ្ឌថវិការយៈពេលមធ្យមឆ្នាំ ២០២៦-២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី