SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារចំនួន៨ នឹងផ្តល់កម្ចីដល់ពលករ ដែលទៅធ្វើការក្រៅប្រទេស ត្រឹមអត្រាការប្រាក់ ៨,៥% ក្នុង១ឆ្នាំ


ធនាគារចំនួន៨ នឹងផ្តល់កម្ចីដល់ពលករ ដែលទៅធ្វើការក្រៅប្រទេស ត្រឹមអត្រាការប្រាក់ ៨,៥% ក្នុង១ឆ្នាំ
ធនាគារ-ហិរញ្ញវត្ថុ

2024-08-10

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-08-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារចំនួន៨ បានចុះអនុស្សារណៈយោគយល់គ្នា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ តាមរយៈកិច្ចសហការនេះ ធនាគារទាំង៨ នឹងផ្តល់ឥណទានដល់ពលករ និងសិក្ខាកាមដែលទៅធ្វើការនៅបរទេស ត្រឹមអត្រាការប្រាក់៨,៥% ក្នុង១ឆ្នាំ ដែលអាចសន្សំបានជាមធ្យម១០% នៃអត្រាការប្រាក់ក្នុង ១ឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណដល់ក្រសួងការងារ ដែលបានខិតខំសម្របសម្រួលជាមួយធនាគារចំនួន៨ ដើម្បីគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវការកម្ចីឱ្យទទួលបានទំហំឥណទានសមស្របជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការផ្តល់កម្ចីក្នុងអត្រាការប្រាក់សមរម្យនេះ គឺដើម្បីផ្តល់ឱ្យពលករសម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។

ធនាគារទាំង៨ រួមមាន៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក, ធនាគារ អ៊ូរី, ធនាគារប្រៃណីយ៍កម្ពុជា, ធនាគារកាណាឌីយ៉ា, ធនាគារ អេស៊ីលីដា, ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ វីង, ធនាគារ អេស ប៊ី អាយ លី ហួរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី