SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសនៅក្រុងតាខ្មៅ ខេត្តកណ្តាល


ឯកឧត្តម ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសនៅក្រុងតាខ្មៅ ខេត្តកណ្តាល
សង្គមជាតិ-សេដ្ឋកិច្ច

2023-09-02

លោក រាជៈ ឥន្រ្ទរៈ

សង្គមជាតិ-សេដ្ឋកិច្ច

2023-09-02

លោក រាជៈ ឥន្រ្ទរៈ

A+ A-

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួនជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា «កន្លងមក ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិតនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក និងកម្មករនិយោជិតនៅតាមរាជធានី ខេត្តជាច្រើនលើក។ ដោយឡែកថ្ងៃនេះជាជំនួប លើកដំបូងនៅលើទីតាំងនេះ ដោយមានបងប្អូនកម្មករនិយោជិតចំនួន ១ម៉ឺន៨ពាន់២៨៩នាក់ ក្នុងនោះ បងប្អូនកម្មករនិយោជិតជាស្រ្តីមានផ្ទៃពោះលើសពី ៣ខែ មានចំនួន ៦២៦នាក់ ដែលអញ្ជើញមក ពីរោងចក្រ សហគ្រាស ចំនួន ១៤ នៃក្រុងតាខ្មៅ ក្នុងនោះ រោងចក្រកាត់ដេរចំនួន ៨ផលិត ស្បែកជើង ចំនួន ១តម្បាញចំនួន ២ និងបោកគក់សម្លៀកបំពាក់ចំនួន ៣។

បច្ចុប្បន្ននៅខេត្តកណ្តាល មានរោងចក្រ សហគ្រាស ចំនួន ៤៨៣ មានកម្មករនិយោជិតជាង ១៥ម៉ឺននាក់ ដែលមានប្រាក់ ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ក្នុងនោះរោងចក្រ សហគ្រាស វិស័យ កាត់ដេរ ចំនួន១៧១ មានកម្មករនិយោជិតសរុបជាង ១៣ម៉ឺន នាក់ ដែលមានប្រាក់ឈ្នួល មធ្យមសរុបជាង ៤១១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងជាខេត្តទី៣ ដែលមានការអភិវឌ្ឍរោង ចក្រ សហគ្រាសច្រើន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី