SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យកូរ៉េកាត់បន្ថយអត្រាពន្ធនាំចូលផលិតផលកសិកម្មខ្មែរ មកកូរ៉េ


សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យកូរ៉េកាត់បន្ថយអត្រាពន្ធនាំចូលផលិតផលកសិកម្មខ្មែរ មកកូរ៉េ
ពាណិជ្ជកម្ម

2024-05-19

ទូច សូរិយា

ពាណិជ្ជកម្ម

2024-05-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-កូរ៉េ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យកូរ៉េពិចារណាកាត់បន្ថយអត្រាពន្ធនាំចូល ដែលកម្ពុជាបាននាំចេញផ្លែស្វាយពិសេសមួយប្រភេទទៅប្រទេសកូរ៉េ នឹងជំរុញឱ្យការនាំចូលស្វាយ ពិសេសផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា មកកូរ៉េ ឱ្យកាន់តែល្អ។ ការស្នើសុំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម គីម ជីនផ្យូ ប្រធានរដ្ឋសភា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ-កម្ពុជា និងការដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» នឹងរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគី និងការធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតរវាងប្រទេសទាំងពីរ ក្នុងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំ។

ឯកឧត្តម គីម ជីនផ្យូ បានលើកឡើងថា ការដំឡើងកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ» នឹងរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត ពិសេសជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី