SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ស្វែងរកអាជីវករនិងក្រុមហ៊ុន ដើម្បីផ្គត់ផ្គង់ទំនិញនិងសេវាកម្មដែលមានតម្លៃបញ្ជាទិញ ៥លានដុល្លារ


ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ស្វែងរកអាជីវករនិងក្រុមហ៊ុន ដើម្បីផ្គត់ផ្គង់ទំនិញនិងសេវាកម្មដែលមានតម្លៃបញ្ជាទិញ ៥លានដុល្លារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-19

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-19

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំទីក្រុងភ្នំពេញ កំពុងស្វែងរកអាជីវករ និងក្រុមហ៊ុន ដែលមានគោលបំណងធ្វើធុរកិច្ចនាពេលអនាគត ជាមួយស្ថានទូតលើការផ្គត់ផ្គង់ទំនិញ និងសេវាកម្មផ្សេងៗ ខណៈដែលស្ថានទូតនេះ ធ្វើប្រតិបត្តិការលទ្ធកម្មធំមួយ ដែលមានការបញ្ជាទិញប្រចាំឆ្នាំក្នុងតម្លៃប្រហែល ៥លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នាថ្ងៃទី១៨ មេសា។

តាមសេចក្តីប្រកាសព័ត៌មាន ស្ថានទូតសហរដ្ឋអាម៉េរិក នឹងរៀបចំវេទិកាសម្រាប់អាជីវករ ក្រុមហ៊ុន និងឱកាសធុរកិច្ច ដើម្បីបង្កើនចំនួនអាជីវករ ក្រុមហ៊ុនដែលមានស្រាប់ និងជំរុញអាជីវករ ក្រុមហ៊ុនដែលមិនធ្លាប់ធ្វើការជាមួយស្ថានទូត ឱ្យមកចូលរួមក្នុងវេទិកានេះ ដើម្បីស្វែងយល់ពីឱកាសធុរកិច្ចជាមួយស្ថានទូត សហរដ្ឋអាម៉េរិក និងទាក់ទងនឹងដំណើរការលទ្ធកម្មលើទំនិញ និងសេវាកម្ម ដែលស្ថានទូតទិញជាប្រចាំ។

វេទិកានេះ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ម៉ោង១៥:00 - ១៧:00 រសៀល ខណៈដែល ទីកន្លែងរៀបចំវេទិកា ស្ថានទូត នឹងជម្រាបជូននៅពេលក្រោយ។ អាជីវករដែលមានបំណងចូលរួម អាចទាក់ទងមកការិយាល័យលទ្ធកម្មរបស់ស្ថានទូតសហរដ្ឋអាម៉េរិកតាមរយៈអ៊ីមែល PhnomPenhProcurement@state.gov ឱ្យបានត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី