2023-10-25
SME News
2023-10-25
SME News
ភ្នំពេញ៖ ពលរដ្ឋប្រមាណ៤០គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ប្រកបរបរកែច្នៃត្រីឆ្អើរ ប្រហុក ត្រីងៀត និងត្រីប្រម៉ា តាមបែបប្រពៃណីរបស់ពួកគាត់។ មុខរបរលក្ខណៈគ្រួសារ និងលក្ខណៈមធ្យមដែលប្រជាពលរដ្ឋកែច្នៃនោះ ស្ថិតនៅក្នុងឃុំ-សង្កាត់ចំនួន៤ ត្រូវបានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ ចុះសិក្សាស្រាវជ្រាវអំពីការកែច្នៃធនធានជលផល និងចរន្តអាជីវកម្ម។
លោក អ៊ូ ទូច ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានចុះសិក្សាការកែច្នៃធនធានជលផល និងចរន្តអាជីវកម្ម នៅឃុំឆ្នុកទ្រូ, ឃុំកំពង់ហៅ, ឃុំពាមឆ្កោក និងសង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២៣នេះ។ ក្រុមមន្ត្រីនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្សនោះ បានចុះជួបផ្ទាល់ជាមួយនឹងឈ្មួញកណ្តាលដែលជាអ្នកទិញ-លក់ត្រីស្រស់, អាជីវករលក់ដុំ-លក់រាយ និងអ្នកកែច្នៃត្រីប្រមាណ៤០គ្រួសារ ដែលប្រកបមុខរបរនេះជាលក្ខណៈគ្រួសារ និងលក្ខណៈមធ្យម ស្ថិតនៅក្នុងឃុំ-សង្កាត់ទាំង៤ខាងលើ។
ការចុះត្រួតពិនិត្យរបស់មន្ត្រីជំនាញនោះ ដើម្បីដឹងពីបរិមាណត្រីស្រស់, ប្រភេទនៃការកែច្នៃ, បច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ។ បន្ថែមពីនេះ គឺដឹងពីចរន្តអាជីវកម្ម, ការវិវត្តន៍នៃទីផ្សារ, ស្ថានភាពទូទៅរបស់អ្នកកែច្នៃត្រី, តាមដានបរិមាណត្រីស្រស់, ប្រភេទនៃការកែច្នៃ និងបច្ចេកទេសនៃការកែច្នៃតាមប្រភេទនីមួយៗ ព្រមទាំងសិក្សាការវិវឌ្ឍន៍របស់ទីផ្សារតាមតំបន់នីមួយៗផងដែរ។ សកម្មភាពកែច្នៃធនធានជលផល និងចរន្តអាជីវកម្មនៅខេត្តកំពង់ឆ្នាំងនេះ ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់អាជ្ញាធរទន្លេសាប។
បើតាមការអង្កេតនិងការស្រង់ទិន្នន័យរបស់ការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ ដែលបានចុះសិក្សាការកែច្នៃធនធានជលផល និងចរន្តអាជីវកម្មនៅក្នុងឃុំ-សង្កាត់ទាំង៤ នោះ មានអ្នកកែច្នៃត្រីនៅក្នុងខេត្តកំពង់ឆ្នាំងប្រមាណ ៤០គ្រួសារ។ ការកែច្នៃត្រីរបស់ពួកគាត់ គឺធ្វើបែបលក្ខណៈបច្ចេកទេសប្រពៃណីតាមទម្លាប់តាំងពីដើមមក ដោយពួកគាត់កែច្នៃជាប្រភេទត្រីឆ្អើរ ប្រហុក ត្រីងៀត និងត្រីប្រម៉ា ដែលប្រើបរិមាណត្រីស្រស់ប្រមាណ ៣៩.៥០០ គីឡូក្រាម អាចទទួលបានបរិមាណត្រីកែច្នៃរួចប្រមាណ ១៨.៨០១គីឡូក្រាម។
តាមរបាយការណ៍ចុះត្រួតពិនិត្យ និងសាកសួរប្រជាពលរដ្ឋ ដែលកែច្នៃប្រភេទត្រីខាងលើ ការកែច្នៃត្រីឆ្អើរលេខ១ អាចចំណេញបានចន្លោះពី ២០.០០០ ទៅ ៣៥.០០០រៀលក្នុងមួយគីឡូក្រាម ដែលជាប្រភេទត្រីកេស ក្លាំងហាយ និងត្រីក្រម៉ម ដោយដកលើការចំណាយទិញត្រីស្រស់ ឈ្នួលកម្មករ ចង្កាក់ និងអុសរួចរាល់។ ចំពោះ ត្រីឆ្អើរលេខ២ ចន្លោះពី ១៥.០០០ ទៅ ២០.០០០រៀលក្នុងមួយគីឡូក្រាម ដែលជាប្រភេទត្រីកេស ក្លាំងហាយ និងត្រីក្រម៉ម និងត្រីឆ្អើរលេខ៣ ចន្លោះពី ១០.០០០ ទៅ ១៥.០០០រៀលគីឡូក្រាម ដែលជាប្រភេទត្រីរៀល។
សម្រាប់ការកែច្នៃប្រហុក អាចចំណេញបានចន្លោះពី ៥០០ ទៅ ៧០០ រៀលក្នុងមួយគីឡូក្រាម ខណ៖ដែលត្រីងៀតលេខ១ អាចចំណេញបានចន្លោះពី ១០.០០០ ទៅ ១២.០០០ រៀលក្នុងមួយគីឡូក្រាម និងត្រីងៀតលេខ២ ចន្លោះពី ៥.០០០ ទៅ ៧.០០០ រៀលក្នុងមួយគីឡូក្រាម។ ចំណែកឯ ការកែច្នៃត្រីប្រម៉ា អាចចំណេញបានចន្លោះពី ១០.០០០ ទៅ ១២.០០០ រៀលក្នុងមួយគីឡូក្រាម។
ប្រភពត្រីដែលប្រជាពលរដ្ឋទាំង៤០គ្រួសារនោះ យកមកកែច្នៃមានប្រភពត្រីមកពីបឹងទន្លេសាប ទន្លេសាប ដៃទន្លេ ស្ទឹង ព្រែក ការធ្វើវារីវប្បកម្ម ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម និងមួយផ្នែកទៀតនាំចូលពីប្រទេសវៀតណាម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី