2025-04-09
គិត បុប្ផា
2025-04-09
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យប្រជាកសិករ អាជីវករ និងម្ចាស់ឡសម្ងួតទាំងអស់ រួមគ្នាផលិត និងកែច្នៃផលិតផលថ្នាំជក់ ស្របតាមស្តង់ដារបច្ចេកទេស និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិត ដើម្បីជំរុញផលិតផលថ្នាំជក់កម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ។
លោកជំទាវ ចម និម្មល ក៏បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន បន្តសហការរកវិធីសាស្ដ្រឱ្យកាន់តែមានប្រសិទ្ធភាព ជាសម្លេងមួយ យុទ្ធសាស្រ្តមួយ ជាផែនការសកម្មភាពមួយ ដើម្បីអាចធានាបានតម្លៃ ធានាគុណភាព ធានាបរិមាណបង្កើនការផ្គត់ផ្គង់ក្នុងស្រុក ពង្រឹងនិងពង្រីកទៅកាន់ទីផ្សារនាំចេញ។
ក្នុងពិធីសំណេះសំណាល ឱកាសទស្សនកិច្ចសិក្សា ស្តីពីការផលិត និងកែច្នៃផលិតផលថ្នាំជក់កម្ពុជា សម្រាប់ការនាំចេញ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ លោកជំទាវរដ្ឋមន្រ្តីពាណិជ្ជកម្ម លើកឡើងថា ផលិតផលម៉ាកសមូហភាពពិតជាផ្តល់នូវគុណតម្លៃខ្ពស់ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និងទេសចរណ៍សម្រាប់កម្ពុជា ប៉ុន្តែចាំបាច់ត្រូវមានការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងឱ្យបានរឹងមាំ។ ពាក់ព័ន្ធនឹងករណីនេះ លោកជំទាវ ចម និម្មល ឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ជាពិសេសកិច្ចគាំទ្ររបស់ក្រុមហ៊ុន JTI ពង្រឹងគុណភាព និងជំរុញការនាំចេញផលិតផលថ្នាំជក់កម្ពុជា ទៅទីផ្សារអន្តរជាតិ និងទីផ្សារក្នុងប្រទេសជប៉ុន។
លោកជំទាវ ចម និម្មល ឱ្យស្ថាប័នមានសមត្ថកិច្ចក្រោមចំណុះក្រសួងពាណិជ្ជកម្ម ជាពិសេសមន្ទីរពាណិជ្ជកម្មខេត្ត និងសាខាក.ប.ប. សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញការប្រកួតប្រជែងស្មើភាព តាមរយៈការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងសកម្មភាព ដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងស្មើភាព និងយុត្តិធម៌ ការចូលរួមពង្រឹងការអនុវត្តច្បាប់ ដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាឱ្យកាន់តែប្រសើរ និងការពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងទំនិញក្លែងក្លាយ និងបទល្មើសកម្មសិទ្ធិបញ្ញាដទៃទៀត ដើម្បីបង្កើនជំនឿទុកចិត្តរបស់អតិថិជនអ្នកប្រើប្រាស់ និងក្រុមហ៊ុនធុរកិច្ច។
បើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម លោកជំទាវរដ្ឋមន្ត្រី បន្តថា ក្រសួង បានគាំទ្រការរៀបចំ និងចុះបញ្ជី «ថ្នាំជក់កម្ពុជា» ជាម៉ាកសមូហភាព ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដែលម៉ាកសមូហភាពថ្នាំជក់នេះ បានផ្តល់ឱ្យកសិករនូវការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងបច្ចេកទេសវេចខ្ចប់ នវានុវត្តផលិតផល និងប្រព័ន្ធត្រួតពិនិត្យ ដែលធ្វើឱ្យផលិតផលថ្នាំជក់ ទទួលបានតម្លៃបន្ថែម និងមានតម្រូវការទីផ្សារខ្ពស់ និងរួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសាររបស់កសិករខ្នាតតូច និងមធ្យមជាច្រើន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី