2024-09-06
គន ម៉េងហុង
2024-09-06
គន ម៉េងហុង
ភ្នំពេញ៖ អ្នកប្រកបមុខរបរ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា គឺមានចំនួនច្រើន ដែលភាគច្រើនស្ថិតនៅក្នុងវិស័យដឹកជញ្ជូន សេវាកម្ម លក់ដុំ លក់រាយ សិប្បកម្ម និងកសិកម្មជាដើម។ បើយោងតាមរបាយការណ៍នៃការសិក្សាផ្ទាល់ជាមួយប្រជាជនដែលប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តំណាងសមាគមអង្គការជាតិនិងអន្ដរជាតិ និងដៃគូអភិវឌ្ឍន៍ បានឱ្យដឹងថា អ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ភាគច្រើនគឺជាកម្មករ និយោជិត ឬបុគ្គលស្វ័យនិយោជន៍។
អ្នកប្រកបមុខរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា ដែលអាចកត់សម្គាល់បានមានលក្ខណៈ ដូចជា៖ មានប្រាក់ចំណូលទាបនិងមិនទៀងទាត់ ដែលអាចប្រើប្រាស់បានត្រឹមជីវភាពប្រចាំថ្ងៃ ទោះបីត្រូវធ្វើការងារច្រើនម៉ោង, ប្រកបអាជីវកម្ម ឬមុខរបរដែលមានលក្ខណៈគ្រួសារ ឬប្រកបការងារមិនជាប់លាប់, ប្រកបអាជីវកម្ម និងមុខរបរច្រើនក្នុងពេលតែមួយ ដើម្បីទ្រទ្រង់ និងរក្សាលំនឹងជីវភាពគ្រួសារ និងមានតម្រូវការផ្នែកថែទាំសុខភាពខ្ពស់។
គួរបញ្ជាក់ថា អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា គឺមានលទ្ធភាពទាប ទាំងក្នុងទិដ្ឋភាពចំណូល ចំណេះដឹង ការយល់ដឹង និងជំនាញ។ ក្នុងន័យនេះ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា មិនអាចផ្តោតតែលើការជំរុញការចុះបញ្ជីចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងការពង្រឹង ការបំពេញអនុលោមភាពតែមួយមុខទេ តែក៏ត្រូវមានការគិតគូរផងដែរក្នុងការលើកកម្ពស់ ការគាំពារ ការគាំទ្រ និងការពង្រឹងសមត្ថភាព៕
ប្រភពពីសៀវភៅ«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»៖ https://shorturl.at/Rv7PH
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី