2024-12-21
ទូច សូរិយា
2024-12-21
ទូច សូរិយា
ភ្នំពេញ៖ ជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលក្នុងតំបន់។ នេះជាការលើកឡើងរបស់ឯកឧត្តម FUNAKOSH Takehiro អនុរដ្ឋមន្ត្រី ក្រសួងការបរទេសជប៉ុន ក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-ជប៉ុន លើកទី២ ជាមួយឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងកិច្ចប្រជុំ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេភាគីដែលគ្របដណ្តប់លើវិស័យជាច្រើន រួមមាន៖ វិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច វប្បធម៌ សកម្មភាពមីន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ឯកឧត្តម FUNAKOSH Takehiro ក៏បានបញ្ជាក់ថា ការអនុវត្តអភិក្រមថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា គឺផ្តោតលើវិស័យសំខាន់ចំនួនបី ដូចជា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសង្គម ការតភ្ជាប់សមុទ្រ និងសកម្មភាពមីនមនុស្សធម៌។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី