2026-01-24
គិត បុប្ផា
2026-01-24
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា-ជប៉ុន ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សំណង់អគារ កសិកម្ម គម្រោងស្រាវជ្រាវ ព្រមទាំងការបណ្តុះបណ្តាល និងការទទួលយកវិស្វករកម្ពុជាមកបម្រើការងារក្នុងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។
លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដំណើរ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងកម្ពុជាប្រចាំប្រទេសជប៉ុន ជួបពិភាក្សាការងារជាមួយ លោក KOJIMA Masanobu ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. និង លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (CPCC) នៅទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្កាវ៉ា ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការពង្រឹងលើសកម្មភាពការងារដែលមានកន្លងមក ពាក់ព័ន្ធនឹងការជំរុញពាណិជ្ជកម្ម ការអភិវឌ្ឍលំនៅដ្ឋាន ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសកម្ពុជា និងជប៉ុន ផងដែរ។
ក្នុងឱកាសនោះដែរ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានជួបពិភាក្សាការងារជាមួយ លោកស្រី Machiko Kosugi ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌល CPCC ការរៀបចំសិក្ខាសាលាធុរកិច្ចប្រចាំខែ ការផ្សព្វផ្សាយជំរុញផលិតផលខ្មែរ និងគម្រោងរៀបចំកម្មវិធីផ្គូផ្គងពាណិជ្ជកម្ម ជាមួយនឹងការសម្របសម្រួល និងដឹកនាំក្រុមអ្នកវិនិយោគជប៉ុន ទៅកាន់ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Kojima Holdings បានបើកដំណើរការក្រុមហ៊ុន KOJIMAGUMI Cambodia Co., Ltd. នៅកម្ពុជា ក្នុងឆ្នាំ២០១៣ និងបើកដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ក្នុងឆ្នាំ២០២២ នៅទីក្រុងអាតស៊ូហ្គិ ខេត្តកាណាហ្កាវ៉ា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី