SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CGCC ប្តេជ្ញាជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម


CGCC ប្តេជ្ញាជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-30

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-30

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ប្តេជ្ញាចូលរួមអនុវត្តគម្រោង កម្មវិធីបណ្តុះបណ្តាល ស្តីពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម(SMEs)» ដើម្បីជំរុញវឌ្ឍនភាពរបស់សហគ្រិន និង SMEs នៅកម្ពុជា។

ក្នុងកម្មវិធីសម្ពោធគម្រោង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក យុន ផន លើកឡើងថា CGCC នឹងផ្តល់ការធានាឥណទានដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដៃគូ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសមាគម និងស្ថាប័នដៃគូនានាផងដែរ ដើម្បីជំរុញដល់ SMEs ដែលជាតួអង្គសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យមាននិរន្តរភាព និងចីរភាព។ តាមរយៈគម្រោងនេះ CGCC នឹងងាយស្រួលវាយតម្លៃហានិភ័យរបស់អតិថិជន និងអាចផ្តល់ការធានាឥណទានទូលំទូលាយជាងមុន និងសេវាកម្មរហ័សទាន់តម្រូវការរបស់អតិថិជន។

គម្រោងខាងលើ ដែលរៀបចំឡើងដោយសម្ព័ន្ធសមាគម SMEs កម្ពុជា (FASMEC), ក្រុមហ៊ុន មេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MiV) និងគាំទ្រថវិកាបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)

មានគោលបំណងផ្តល់ការបណ្តុះបណ្តាល ចំណេះដឹង និងជំរុញការផ្សព្វផ្សាយអំពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ SMEs។ តាមរយៈកម្មវិធីនេះ ភាគីពាក់ព័ន្ធនឹងប្រើប្រាស់ឥណទាននេះត្រឹមត្រូវចំគោលដៅ ដើម្បីជំរុញ SMEs ឱ្យមាននិរន្តរភាព និងចីរភាព ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី