2024-12-03
ទូច សូរិយា
2024-12-03
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Windey Energy Technology Group Co., Ltd. ដែលមានមូលដ្ឋាននៅខេត្ត Zhejiang របស់ចិន ចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យថាមពលស្អាត និងពិគ្រោះយោបល់លើកាលានុវត្តភាពវិនិយោគលើគម្រោងថាមពលអគ្គិសនីកកើតឡើងវិញនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Liuhao Ran ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន Windey Energy Technology។
ក្នុងជំនួបនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់ចិន បន្តពិគ្រោះយោបល់ជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីសិក្សាសមិទ្ធិលទ្ធភាព និងទទួលបានគោលការណ៍ជាលក្ខណៈបច្ចេកទេសពីក្រសួងជំនាញ។ ជាមួយគ្នានេះ ឯកឧត្ដម សួន សុផល បានបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នូវតែបើកទ្វារចំហស្វាគមន៍ជានិច្ចក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តនានាស្របតាមច្បាប់ និងប្បញ្ញត្តិជាធរមាន។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្ដម សួន សុផល បានបន្ថែមថា ការចូលរួមចំណែកនៃរំហូរវិនិយោគផ្ទាល់ពីប្រទេសចិនមកកម្ពុជា បានដើរតួដ៏សំខាន់ក្នុងការដុសខាត់កិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតបន្ថែមទៀត។ ជាមួយគ្នានេះ លោក Liuhao Ran បានសង្ឃឹមថាការវិនិយោគផ្ទាល់ពីប្រទេសចិនពិត ជាបានជះផលវិជ្ជមានលើកិច្ចសហប្រតិបត្តិការត្បូងពេជ្រប្រាកដមែន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី