2024-10-16
គន ម៉េងហុង
2024-10-16
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា-ចិន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការជំរុញលំហូរទេសចរណ៍រវាងខេត្តគោលដៅកម្ពុជា និងខេត្តហឺឡុងជាំង។ កិច្ចសហការនេះ ត្រូវបានចុះហត្ថលេខារវាងក្រសួងទេសចរណ៍នៃកម្ពុជា តំណាងដោយឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋបាលខេត្តហីឡុងជាំង តំណាងដោយលោកជំទាវ JING HE អគ្គនាយិកាមន្ទីរវប្បធម៌និង ទេសចរណ៍ខេត្តឡុងជាំង។
ក្រៅពីការចុះ MOU ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ JING HE ក៏បានព្រមព្រៀងពង្រឹងកិច្ចសហការក្នុងវិស័យទេសចរណ៍ រួមមាន៖ ១.រដ្ឋបាលខេត្តហីឡុងជាំង នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនចិន ជំរុញការធ្វើដំណើរកម្សាន្តមកកាន់កម្ពុជា ជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយនានាដែលនាំឱ្យប៉ះពាល់ដល់កម្ពុជា។ ២. រដ្ឋបាលខេត្តហីឡុងជាំង នឹងជំរុញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើវិស័យទេសចរណ៍នៅកម្ពុជា។
៣. ដើម្បីជំរុញលំហូរទេសចរណ៍ ក្រសួងទេសចរណ៍ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តហីឡុងជាំងក្នុងការដាក់ចេញនូវផែនការ និងសកម្មភារួមគ្នា និង៤. ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នឹងបំពេញទស្សនកិច្ចនៅខេត្តហីឡុងជាំង នាពេលខាងមុខផងដែរ។ គួរបញ្ជាក់ថា រយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជា ទទួលបានទេសចរណ៍អន្តរជាតិប្រមាណ ៤,២៩លាននាក់ កើនឡើង២២,៥% ក្នុងនោះទេសចរណ៍ចិនមានជិត ៥៤ម៉ឺននាក់ កើនឡើង៤៧,៧% បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល ពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ និងលោកជំទាវ JING HE កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី