SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទេសាភិបាលធនាគារជាតិ ស្នើឱ្យចិនបន្តគាំទ្រការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីទាក់ទាញវិនិយោគិន និងទេសចរចិនមកកម្ពុជា


ទេសាភិបាលធនាគារជាតិ ស្នើឱ្យចិនបន្តគាំទ្រការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីទាក់ទាញវិនិយោគិន និងទេសចរចិនមកកម្ពុជា
ធនាគារ-ហិរញ្ញវត្ថុ

2024-12-11

គិត បុប្ផា

ធនាគារ-ហិរញ្ញវត្ថុ

2024-12-11

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ ស្នើឱ្យ ឯកឧត្តម Wang Wenbin គណៈប្រតិភូនៃស្ថានទូតចិនប្រចាំកម្ពុជា គាំទ្រការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនប្រទេសទាំងពីរ ដើម្បីភាពងាយស្រួល ផ្តល់ជាជម្រើសក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ពង្រឹងទំហំពាណិជ្ជកម្ម ការធ្វើធុរកិច្ច និងទេសចរចិនមកកម្ពុជា។

ពាក់ព័ន្ធនឹងការស្នើសុំខាងលើ ឯកឧត្តម Wang Wenbin បានយល់ព្រមគាំទ្រលើការបន្តការតភ្ជាប់ប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន និងពង្រឹកទំហំពាណិជ្ជកម្ម ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ លើសពីនេះ ឯកឧត្តម Wang Wenbin បានវាយតម្លៃចំពោះចំណងមិត្តភាពដែកថែបលើគ្រប់វិស័យ ពិសេសកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដ៏ល្អរវាងប្រទេសទាំងពីរផងដែរ។

ដើម្បីសម្រួលដល់ការទូទាត់ឆ្លងដែន ស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំកម្ពុជា-ចិន ថ្នាក់ដឹកនាំស្ថាប័នខាងលើទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ពិសេសក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ ក្នុងជំនួប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា ជាមួយធនាគារកណ្តាលចិន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចិន និងក្រុមហ៊ុនចិនមួយចំនួនផងដែរ និងបញ្ជាក់ពីប្រព័ន្ធទូទាត់ឆ្លងដែនដែលត្រូវបានតភ្ជាប់ និងប្រតិបត្តិការទូទាត់ផ្ទាល់ដោយប្រើប្រាស់រូបិយវត្ថុជាតិកម្ពុជា-ចិន។ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ទេសចរចិន អាចប្រើប្រាស់កម្មវិធីទូរសព្ទដៃក្នុងការទូទាត់នៅកម្ពុជាតាមឃ្យូអរកូដ។

នាឱកាសនោះ លោកជំទាវបណ្ឌិត ជា សិរី និង ឯកឧត្តម Wang Wenbin បានបង្ហាញឆន្ទៈពង្រឹងកិច្ចសហការរួមគ្នាឱ្យកាន់តែរឹងមាំថែមទៀត ពិសេសវិស័យធនាគារនិងហិរញ្ញវត្ថុ ដើម្បីរួមចំណែកជំរុញពាណិជ្ជកម្ម និងវិស័យផ្សេងទៀតឱ្យកាន់តែរីកចម្រើន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី