2025-08-17
ឃី ភារៈ
2025-08-17
ឃី ភារៈ
ភ្នំពេញ៖ អង្គភាព CMAC ស្នើសុំរដ្ឋាភិបាលចិន ផ្តល់ជំនួយលើគម្រោង «China-Aided Project for Landmine Impact Free Cambodia 2030 and Maximum ERW Reduction» ដែលមានរយពេល៣ឆ្នាំ គឺ ២០២៦-២០២៨ ដោយផ្តោតលើកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្រ្គាមមិនទាន់ផ្ទុះ។
ឯកឧត្តម ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើកឡើងថា គម្រោងខាងលើនេះ ក៏ផ្តោតសំខាន់ផងដែរ លើការជួយជនរងគ្រោះដោយសារគ្រាប់មិន និងគ្រាប់មិនទាន់ផ្ទុះ ដោយមានផែនការបោសសម្អាតផ្ទៃដីសរុប ១៣៥គីឡូម៉ែត្រក្រឡា ស្ថិតក្នុងខេត្តចំនួន៦ រួមមានខេត្តកំពង់ធំ ក្រចេះ ឧត្តមានជ័យ ព្រះវិហារ សៀមរាប និងខេត្តស្ទឹងត្រែង។
គួរបញ្ជាក់ថា CMAC បាននិងកំពុងអនុវត្តន៍លើ «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា (The China-Aided Cambodia Landmine Elimination Project)» តាំងពីឆ្នាំ២០១៨ រហូតដល់ខែកក្កដា ឆ្នាំ២០២៥ ដោយសម្រេចលទ្ធផល ដូចជា៖ រំដោះផ្ទៃដីសរុបចំនួន ១៦.៤៤១.០៩៦ម៉ែត្រក្រឡាស្មើ១៦០ គីឡូម៉ែត្រក្រឡា, រកឃើញគ្រាប់មីន និងយុទ្ធភណ្ឌសំណល់សង្រ្គាមសរុបចំនួន ៩៥.៧៧០គ្រាប់, ឆ្លើយតបសំណើរបស់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសរុបចំនួន ៥.៣៣២សំណើ, ផ្សព្វផ្សាយអំពីគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់ប្រជាពលរដ្ឋសរុបចំនួន ៣.៣៥០.៥១៦នាក់ និងផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋផ្ទាល់ និងប្រយោលសរុបចំនួន ២.៦១១.៩១៨នាក់ គិតចាប់ពី ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី