SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

Gumball 3000 Rally in Cambodia ដែលចាប់ផ្តើមពីថ្ងៃទី១៥-១៧ កញ្ញា នឹងមានការចូលរួមពីរថយន្តប្រណិតប្រមាណ ១៥០គ្រឿង


Gumball 3000 Rally in Cambodia ដែលចាប់ផ្តើមពីថ្ងៃទី១៥-១៧ កញ្ញា នឹងមានការចូលរួមពីរថយន្តប្រណិតប្រមាណ ១៥០គ្រឿង
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-03

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-03

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ព្រឹត្តិការណ៍ «Gumball 3000 Rally in Cambodia» ដែលមានចាប់ផ្តើមនៅថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ នឹងមានការចូលរួមពីរថយន្តប្រណិតៗប្រមាណ ១៥០គ្រឿង ដែលបើកបរដោយបុគ្គលល្បីៗ ដ៏មានប្រជាប្រិយភាព មហាសេដ្ឋី និងតារាល្បីៗប្រមាណ ២៥០នាក់មកពីជុំវិញពិភពលោក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។

រថយន្តប្រណិតប្រមាណ ១៥០គ្រឿង ដែលចូលរួមព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នេះ នឹងធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី១៥ កញ្ញា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងចាកចេញនៅថ្ងៃទី១៧ កញ្ញា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងឱកាសអបអរខួប ២៥ឆ្នាំនៃដំណើរកម្សាន្តរបស់ក្បួនរថយន្ត Gumball 3000។ ព្រឹត្តិការណ៍ Gumball 3000 នឹងចូលរួមផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» និង «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» របស់ក្រសួងទេសចរណ៍។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 Rally នឹងមានរៀបចំកម្ម ដូចជា៖ វិធីប្រគុំតន្ត្រីដ៏ធំនៅរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤, ព្រឹត្តិការណ៍រៃអង្គាសថវិកាសប្បុរសធម៌សម្រាប់បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងព្រឹត្តិការណ៍បំបែកឯកត្តកម្មពិភពលោកហ្គីណេស នៅតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ដែលមានរថយន្តទំនើបចតច្រើនជាងគេបំផុតលើពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងទេសចរណ៍ អំពាវនាវអ្នកគាំទ្ររថយន្តទំនើបៗគ្រប់ប្រភេទនៅកម្ពុជា និងបណ្តាប្រទេសនានា ចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដើម្បីរួមចំណែករៃអង្គាសថវិកាបរិច្ចាគជួយដល់កុមារកម្ពុជា ក៏ដូចជាចូលរួមបង្កើតប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជា និងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី