SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ណែនាំអង្គភាពជំនាញ ពិនិត្យលទ្ធភាពនាំចូលជីប៉ូតាស្យូមពីឡាវ និងបន្ថយថ្លៃដើមផលិតដល់កសិករ


ឯកឧត្តមរដ្ឋមន្ត្រីកសិកម្ម ណែនាំអង្គភាពជំនាញ ពិនិត្យលទ្ធភាពនាំចូលជីប៉ូតាស្យូមពីឡាវ និងបន្ថយថ្លៃដើមផលិតដល់កសិករ
ពាណិជ្ជកម្ម

2025-05-15

គិត បុប្ផា

ពាណិជ្ជកម្ម

2025-05-15

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំដល់អង្គភាពជំនាញ ឱ្យគិតគូរសិក្សាពីប្រភពជីប៉ូតាស្យូមក្នុងប្រទេសកម្ពុជា ស្របតាមស្តង់ដារបច្ចេកទេស និងសិក្សាពីលទ្ធភាពនាំចូលជីប៉ូតាស្យូមពីឡាវ ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត សំដៅផ្ដល់ផលចំនេញ និងជួយឱ្យកសិករទទួលបានតម្លៃបន្ថែមខ្ពស់។

នាឱកាស ដឹកនាំកិច្ចប្រជុំពិនិត្យលើដំណើរការផលិតជីគីមី និងជីសរីរាង្គ នៅទីស្តីការក្រសួងកសិកម្ម នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា ក៏បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ សិក្សាពីការប្រើប្រាស់ជីគីមី ជីសរីរាង្គ និងជីជីវសាស្រ្ត តាមរយៈការប្រមូលទិន្នន័យប្រៀបធៀបការប្រើប្រាស់ពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងពិនិត្យមើលឃ្លាំងស្តុកជីថ្នាំកសិកម្ម ដែលអាចបង្កហានិភ័យខ្ពស់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី