SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ចូលរួមពិភាក្សាពីការរក្សាការវិនិយោគទេសចរណ៍ អំឡុងពេលអស្ថិរភាពសេដ្ឋកិច្ច ក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍


កម្ពុជា ចូលរួមពិភាក្សាពីការរក្សាការវិនិយោគទេសចរណ៍ អំឡុងពេលអស្ថិរភាពសេដ្ឋកិច្ច ក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមពិភាក្សាពីការរក្សាការវិនិយោគទេសចរណ៍អំឡុងពេលនៃបញ្ហាភូមិសាស្ត្រនយោបាយ និងអស្ថិរភាពសេដ្ឋកិច្ច ពិសេសការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសន្ទនាកាន់តែច្រើនតាមរយៈទេសចរណ៍។

កិច្ចប្រជុំកំពូលរដ្ឋមន្រ្តីទេសចរណ៍ (Minister’s Summit) ក្រោមប្រធានបទ៖ «ការធ្វើឱ្យប្រសើរឡើងនូវការវិនិយោគ ធានាបាននូវសន្តិភាព៖ ពង្រឹងកំណើន សម្រួចអនាគត» រដ្ឋមន្រ្តីទេសចរណ៍មកពី ២៤ប្រទេស និងថ្នាក់ដឹកនាំទេសចរណ៍ពីប្រទេសផ្សេងៗទៀត សរុបប្រមាណ ៥០ប្រទេស បានជជែកអំពីបញ្ហាប្រឈម និងឱកាសនៃវិស័យទេសចរណ៍សកលលោកសំខាន់ៗ ស្របតាមនិន្នាការណ៍ទេសចរណ៍ និងសភាពការណ៍ពិភពលោក។

ក្រៅពីប្រធានបទខាងលើ ភាគីចូលរួម ក៏បានលើកឡើងពីប្រធានបទសំខាន់ៗផ្សេងទៀត ដូចជាការពង្រឹងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងតួនាទីរបស់វិស័យទេសចរណ៍ក្នុងការលើកកម្ពស់ការកសាងសន្តិភាពសកល និងការដោះស្រាយជម្លោះផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី