2024-05-29
គិត បុប្ផា
2024-05-29
គិត បុប្ផា
ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) និងក្រុមហ៊ុននៅកម្ពុជា ដាក់លក់ផលិតផលខ្មែរ ដោយប្រើប្រាស់ផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ ឥតគិតថ្លៃ និងទីផ្សារពាណិជ្ជកម្ម Alibaba.com ដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ។
លើសពីជំរុញការលក់ផលិតផលខ្មែរទៅកាន់ទីផ្សារក្រៅស្រុក ការដាក់លក់ផលិតផលខ្មែរនៅលើគេហទំព័រ Alibaba.com ក៏នឹងជំរុញបន្ថែមនូវការប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កិត្តិនាមផលិតផលកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង មានការទទួលស្គាល់ពីគុណភាព ស្តង់ដាពីអ្នកប្រើប្រាស់អន្តរជាតិ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងទីផ្សារអន្តរជាតិ។ នេះជាការលើកឡើងបន្ថែមរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងសិក្ខាសាលាស្តីពី «លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈ Alibaba.com»។
ក្នុងសិក្ខាសាលា ដែលធ្វើឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានឆ្លុះបញ្ចាំងពីកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការធ្វើប្រតិបត្តិការតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba នឹងសហការបើកពន្លាជាតិកម្ពុជា នៅក្នុងទីផ្សារពាណិជ្ជកម្ម Alibaba.com នៅខែកញ្ញាខាងមុខ ក្នុងព្រឹត្តការណ៍អម ពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅតំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
គួរជម្រាបថា ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Alibaba បានចុះអនុស្សារណៈនៃការយោគយល់ (MOU) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី