2025-03-30
ទូច សូរិយា
2025-03-30
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បង្ហាញការគាំទ្រដល់ការអនុវត្តគម្រោង AIMS ដំណាក់កាលទី២ ដើម្បីបង្កើនវិបុលភាពរបស់កសិករខ្នាតតូចនៅកម្ពុជា តាមរយៈការតភ្ជាប់ខ្សែច្រវាក់តម្លៃដែលបង្កើនប្រាក់ចំណេញសម្រាប់ការប្រែក្លាយអាជីវកម្មទៅក្នុងវិស័យកសិ-ពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
គម្រោង AIMS ដំណាក់កាលទី២នេះ នឹងតភ្ជាប់ខ្សែច្រវាក់តម្លៃលើទីផ្សារលើផលិតផល ៨មុខ របស់គម្រោង រួមមាន៖ ស្រូវ មាន់ បន្លែ ដំឡូងមី ស្រូវប្រណិត មាន់ខ្មែរ បន្លែសុវត្ថិភាព និងគ្រឿងទេសសុវត្ថិភាព។ ក្នុងជំនួបរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី Reehana Raza នាយកប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងប្រតិភូរបស់ IFAD ក៏បានពិភាក្សាពីលទ្ធផលនៃការអនុវត្តគម្រោងជំរុញទីផ្សាសម្រាប់កសិកម្មខា្នតតូច (AIMS) ដំណាក់កាលទី១។
ក្នុងជំនួបនេះ ក៏បានពិភាក្សាអំពីការត្រៀមទទួលបេសកកម្មគាំទ្រការអនុវត្តគម្រោង (ISM) របស់ក្រុមការងាររបស់ IFAD នៅដើមខែមេសា ឆ្នាំ២០២៥ និងបេសកកម្មរបស់ការិយាល័យវាយតម្លៃឯករាជ្យរបស់ IFAD នៅចុងខែមេសា ឆ្នាំ២០២៥ ផងដែរ៕
នាំមកជូនដោយ