SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គោលនយោបាយអនុគ្រោះ និងកត្តាលើកទឹកចិត្ត រួមចំណែកឱ្យកសិករលក់ទិន្នផលស្រូវបានថ្លៃជាងរាល់ឆ្នាំ


គោលនយោបាយអនុគ្រោះ និងកត្តាលើកទឹកចិត្ត រួមចំណែកឱ្យកសិករលក់ទិន្នផលស្រូវបានថ្លៃជាងរាល់ឆ្នាំ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សាទរចំពោះប្រជាកសិករដែលលក់ទិន្នផលស្រូវបានថ្លៃជាងឆ្នាំកន្លងទៅ ពោលគឺនៅក្នុងឆ្នាំ២០២៣នេះ ប្រជាកសិករអាចលក់ស្រូវបានក្នុងតម្លៃជាមធ្យមចន្លោះពី១,០០០រៀល ទៅ ១,៣០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលកាលពីឆ្នាំមុនអាចលក់បានត្រឹមចន្លោះពី៨០០រៀល ទៅ ១,០០០រៀលតែប៉ុណ្ណោះ។

នៅកម្មវិធីប្រកាសដាក់ឱ្យអនុវត្តន៍គោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធវិស័យកសិកម្ម កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការលក់ទិន្នផលស្រូវបានតម្លៃល្អនេះ គួបផ្សំនឹងការធ្លាក់ចុះនៃតម្លៃវត្ថុធាតុដើមមួយចំនួន ដូចជាជី, ថ្នាំកសិកម្មមួយចំនួន ដែលធ្វើឱ្យកសិករបានកាត់បន្ថយថ្លៃដើមផលិត ដោយអាចរកចំណូលបានជាងរាល់ឆ្នាំ។ សម្តេចធិបតីបញ្ជាក់ថា មិនសំខាន់តែរឿងតម្លៃលក់នោះទេ តែវាសំខាន់ទៅលើតម្លៃផលិតផងដែរ មានន័យថា បើផលិតផលថ្លៃខ្លាំងពេក ទោះលក់បានថ្លៃក៏ចំណេញតិចដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តថា ដូច្នេះហើយបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់នៅក្នុងការដាក់ចេញនៅគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តដោយធ្វើយ៉ាងណាអាចកាត់បន្ថយតម្លៃផលិតផល ដើម្បីធានាការប្រកួតប្រជែង និងកាត់បន្ថយការដឹកជញ្ជូន នោះអាចនឹងធ្វើឱ្យផលិតផលកសិកម្មមានការប្រកួតប្រជែង ហើយបានផលទាំងកសិករទៀតផង៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599