SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ចិន ចុះហត្ថលេខាវិនិយោគ «តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ» ដែលកំពុងទទួលបានការវិនិយោគចំនួន ២០០ក្រុមហ៊ុន


ចិន ចុះហត្ថលេខាវិនិយោគ «តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ» ដែលកំពុងទទួលបានការវិនិយោគចំនួន ២០០ក្រុមហ៊ុន
A+ A-

ភ្នំពេញ៖ ខេត្តជាំងស៊ូ របស់ប្រទេសចិន បានចុះហត្ថលេខាលើកិច្ចសហប្រតិបតិ្តការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា កំពុងមានក្រុមហ៊ុនវិនិយោគចំនួន២០០ តាមរយៈគោលនយោបាយ ខ្សែក្រវ៉ាត់ និងផ្លូវ ។ នេះបើតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានរំពឹងថា នឹងទទួលបានការវិនិយោគពី៣០០ ទៅ៤០០ ក្រុមហ៊ុននៅថ្ងៃខាងមុខផងដែរ។ ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ូ គុនលីង អភិបាលខេត្តជាំងស៊ូរបស់ប្រទេសចិន កាលពីថ្ងៃទី២១ ខែឧសភា ឆ្នា២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍខេត្តព្រសីហនុ ដោយបានបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាង ៣០០លានដុល្លារ ក្នុងកសាងផ្លូវក្នុងក្រុងព្រះសីហនុមុនកូវីដ-១៩ ហើយតំបន់សេដ្ឋកិច្ចពិសេសនេះ បានផ្តល់ការងារដល់ពលរដ្ឋជាង ៣ម៉ឺននាក់។បន្ថែមលើនេះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអបអរសាទរជើងហោះហើរត្រង់ពីទីក្រុងវ៉ូស៊ី ខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុផងដែរ។

ឯកឧត្តម ស៊ូ គុនលីង បានលើកឡើងថា ខេត្តជាំងស៊ូ ជាប់សមុទ្រភាគខាងកើត នៃប្រទេសចិន មានប្រជាជន ៨៥លាននាក់ មានសេដ្ឋកិច្ចរីកចម្រើន ហើយមានភូមិសាស្ត្រដូចគ្នាជាមួយខេត្តព្រះសីហនុ ដែលនាំឱ្យខេត្តទាំងពីរ អាចបង្កើតបាននូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងសុខាភិបាលរួមគ្នា។ ឯកឧត្តមអភិបាលខេត្តជាំងស៊ូ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺផ្តោតសំខាន់ទៅលើការងារមនុស្សធម៌ ដោយបាននាំមកនូវក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ ជួយពិនិត្យព្យាបាលជំងឺបេះដូង និងជំរុញបង្កើតមូលនិធិសប្បុរសធម៌បន្ថែមទៀតនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី