2025-01-29
គិត បុប្ផា
2025-01-29
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) គ្រោងសហការរៀបចំផែនការបង្កើត Export Lab ដើម្បីជួយដល់ពាណិជ្ជករ និងអ្នកនាំចេញរបស់កម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាល និងបទពិសោធបន្ថែមពាក់ព័ន្ធនឹងការនាំចេញទំនិញទៅកាន់ទីផ្សារអឺរ៉ុប និងអាស៊ាន។
ក្នុងជំនួបរវាង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និងតំណាងទីភ្នាក់ងារ GIZ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ភាគីទាំងពីរ ក៏បានពិភាក្សាលើកិច្ចសហការជំរុញការនាំចេញទំនិញសក្តានុពលកម្ពុជា និងការរៀបចំការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ Anuga 2025 ផងដែរ។
ទាក់ទងនឹងពិព័រណ៍ Anuga 2025 ឯកឧត្តម សំហេង បូរ៉ា និងតំណាងទីភ្នាក់ងារ GIZ ក៏បានជជែកពីផែនការជូនដំណឹងដល់ពាណិជ្ជករ និងអ្នកនាំចេញរបស់កម្ពុជា ដែលចង់ចូលរួមព្រឹត្តិការណ៍ពិព័រណ៍ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤-៨ ខែតុលា ឆ្នាំ២០២៥ ខាងមុខ នៅទីក្រុង Anuga ប្រទេសអាល្លឺម៉ង់ទៀតផង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី