2024-11-07
គន ម៉េងហុង
2024-11-07
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នាយកដ្ឋានពាក់ព័ន្ធ សមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា បានសម្រេចបង្កើត«ម៉ាកសមូហភាពផលិតផលស្វាយចន្ទីកម្ពុជា» ដើម្បីអភិវឌ្ឍន៍ផលិតកម្មកែច្នៃ និងជំរុញការប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាពស្វាយចន្ទីកម្ពុជា។
ការសម្រេចបង្កើត«ម៉ាកសមូហភាពផលិតផលស្វាយចន្ទីកម្ពុជា» នេះ គឺស្របតាមផែនការការងារ ដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រែក្លាយកម្ពុជាជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក។ នេះបើតាមការឱ្យដឹងក្នុងកិច្ចប្រជុំពិភាក្សា ដែលដឹកនាំដោយ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
តាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ភាគីពាក់ព័ន្ធក្នុងកិច្ចប្រជុំ បានសម្រេចឱ្យនាយកដ្ឋានកម្មសិទ្ធិបញ្ញា រៀបចំបន្តនីតិវិធីបង្កើត «ម៉ាកសមូហភាពផលិតផលស្វាយចន្ទីកម្ពុជា» នេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី