SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញក្រុមហ៊ុន និងសហគ្រាស ចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ និងពង្រឹងសមត្ថភាពវេចខ្ចប់ផលិតផល


ក្រសួងពាណិជ្ជកម្ម ជំរុញក្រុមហ៊ុន និងសហគ្រាស ចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិ និងពង្រឹងសមត្ថភាពវេចខ្ចប់ផលិតផល
A+ A-

ភ្នំពេញ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជំរុញឱ្យក្រុមហ៊ុន និងសហគ្រាស ចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ និងពង្រឹងសមត្ថភាពបច្ចេកទេសស្តង់ដារ ក្នុងការវេចខ្ចប់ផលិតផល ដើម្បីបង្កើតគំនិតថ្មីៗក្នុងអាជីវកម្ម ដែលនាំឱ្យកម្ពុជា អាចពង្រីកទីផ្សារសម្រាប់នាំចេញ និងការទទួលស្គាល់កិត្តិនាមផលិតផលរបស់កម្ពុជា «Product of Cambodia» នៅលើឆាកអន្តរជាតិ។

ក្នុងពិធីសម្ពោធភាពជាដៃគូធុរកិច្ចរវាង សហភាពអឺរ៉ុប-កម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា បានលើកទឹកចិត្តឱ្យក្រុមហ៊ុន និងអាជីវកម្មនៅកម្ពុជា ចាប់យកឱកាសក្នុងការជំរុញ និងអភិវឌ្ឍន៍ផលិតផលរបស់ខ្លួន ពង្រឹងនវានុវត្តន៍ និងពង្រីកសមត្ថភាពនាំចេញ ដោយផ្តោតលើការស្វែងយល់ទីផ្សារគោលដៅ ពិសេសការយល់ដឹងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីបង្កើនឱកាសចូលទៅក្នុងទីផ្សារអាស៊ាន និងពិភពលោក។

ទន្ទឹមនេះ ឯកឧត្តម សំហេង បូរ៉ា ក៏បន្តលើកឡើងថា កម្មវិធីនេះ នឹងផ្តល់នូវការបណ្ដុះបណ្ដាលជំនាញផ្នែកអភិវឌ្ឍផលិតផល ការរៀបចំស្តង់ដារនាំចេញ ការផ្សាភ្ជាប់អាជីវកម្មទៅកាន់ទីផ្សារអឺរ៉ុប-អាស៊ាន និងផ្ដល់ការប្រឹក្សាផ្នែកបច្ចេកទេសដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា នៅក្នុងវិស័យកសិកម្ម កសិកែច្នៃ និងវស័យគោលដៅជាច្រើនទៀតផងដែរ។

ភាពជាដៃគូធុរកិច្ចរវាង សហភាពអឺរ៉ុប-កម្ពុជា ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប និងអន្តរជាតិដោយការគាំទ្រ និងជំរុញសមត្ថភាពនាំចេញរបស់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ក្នុងវិស័យកសិកម្ម កសិកែច្នៃ និងផលិតផលបែបច្នៃប្រឌិត។ ក្នុងពិធីនេះ ក៏មានការដាក់ឱ្យដំណើរការជាផ្លូវការផងដែរ នូវគម្រោង Export Lab និង Agri-Innovation Lab ដែលជាជំហ៊ានចាប់ផ្ដើមសំខាន់មួយក្នុងការគាំទ្រដល់ក្រុមហ៊ុន និងសហគ្រាសកម្ពុជា ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី