2026-01-20
គិត បុប្ផា
2026-01-20
គិត បុប្ផា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីប័ណ្ណជំនាញ (Skills Voucher) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ ពង្រីកឱកាស និងបង្កើនប្រាក់ចំណូលសម្រាប់កម្លាំងពលកម្មរបស់កម្ពុជា រួមទាំងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកឡើងថា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព័ន្ធគាំពារសង្គម និងការបណ្តុះបណ្តាលជំនាញ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមានភាពប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយផលិតភាព ភាពប្រកួតប្រជែង។ ឯកឧត្ដមរដ្ឋមន្ត្រីឧស្សាហកម្ម បន្ថែមថា៖ «ប្រភេទមុខរបរដូចជាសិប្បកម្ម ផលិតកម្ម ការកែច្នៃចំណីអាហារ កសិ-ឧស្សាហកម្ម សុទ្ធតែទាមទារនូវការផ្ដល់បច្ចេកទេស និងការបណ្ដុះបណ្តាលជំនាញផ្សេងៗ ដើម្បីឈានទៅធ្វើអន្តរកាលជាសហគ្រាសធុនមីក្រូ តូច និងមធ្យម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ»។
ប័ណ្ណជំនាញនេះ រួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹង និងពង្រីកសមត្ថភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងជាសហគ្រិនខ្នាតមីក្រូ ឱ្យទទួលបានជំនាញសមរម្យ និងមានឱកាសប្រែក្លាយ និងសមាហរ័ណអាជីវកម្មរបស់ខ្លួនទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះឈ្មោះជោគជ័យ នឹងទទួលប័ណ្ណជំនាញអេឡិចត្រូនិចដោយស្វ័យប្រវត្តិ ដែលមានតម្លៃស្មើ ៦០០.០០០រៀល សម្រាប់សិក្សាជំនាញនៅតាមគ្រឹះស្ថានដៃគូរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចប្រើប្រាស់ប័ណ្ណនេះ តាមរយៈចូលទៅកាន់ គេហទំព័រផ្លូវការរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ ហើយជ្រើសរើសវគ្គបណ្តុះបណ្តាលណាមួយតាមតម្រូវការ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី