SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-លុចសំបួ នឹងពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍ វិស័យធនាគារ និងបច្ចេកវិទ្យាឌីជីថល


កម្ពុជា-លុចសំបួ នឹងពង្រឹងកិច្ចសហការលើវិស័យទេសចរណ៍ វិស័យធនាគារ និងបច្ចេកវិទ្យាឌីជីថល
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-លុចសំបួ នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា លើវិស័យទេសចរណ៍, វិស័យធនាគារ និងហិរញ្ញវត្ថុ, បច្ចេកវិទ្យាឌីជីថល និងការបោសសម្អាតមីន។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសលុចសំបួ។

តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម Xavier Bettel ក៏បានបង្ហាញអំពីគោលបំណងក្នុងការជ្រើសរើសប្រទេសមួយចំនួន រួមទាំងកម្ពុជា ជាប្រទេសដៃគូ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា វិស័យសុខាភិបាល និងវិស័យអប់រំជាដើម។

ក្នុងកិច្ចពិភាក្សា នៅឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា-លុចសំបួ គប្បីបង្កើតយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងកំណត់អំពីវិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី