2024-10-16
ទូច សូរិយា
2024-10-16
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៩ខែ នៃឆ្នាំ២០២៤ កម្ពុជា សម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៤៤៥ ៩១៣ តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣៣៥,៤០ លានដុល្លារ។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ អង្ករចំនួន ៤៤៥ ៩១៣ តោននេះ បាននាំចេញទៅកាន់ ៦៥គោលដៅ តាមរយៈ ៥៤ក្រុមហ៊ុន។
គោលដៅចំនួន ៦៥ ដែលកម្ពុជានាំចេញនោះ មានដូចជា៖ ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន២៦ នាំចេញបាន ២២៨ ៧៣១តោន មានទឹកប្រាក់ ១៨៦,៦៧លានដុល្លារ, ប្រទេសជាសមាជិកអាស៊ានមានចំនួន៧ នាំចេញបាន ៨៦ ០៤៣ តោន មានទំហំទឹកប្រាក់ ៥២,២៣លានដុល្លារ, ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ៨១ ៤២៣ តោន ទទួលបានទឹកប្រាក់ ៥២,៦៣លានដុល្លារ និងទៅកាន់២៩ ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ៤៩ ៧១៦ តោន មានទឹកប្រាក់ ៤៣,៨៧លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ប្រភេទអង្ករដែលកម្ពុជានាំចេញ មានដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទមាន ៧២,០១%, អង្ករសគ្រាប់វែងមានចំនួន ២២,៥២%, អង្ករចំហ៊ុយមាន ៣,៣១%, អង្ករសរីរាង្គមាន ១,៨២% និងអង្ករផ្សេងៗទៀតមានចំនួន ០,៣៤%។ ជាមួយគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ៣ ៣៦៨ ០១២ តោន ដែលមានទឹកប្រាក់ ១ ០៦៦,១៦ លានដុល្លារ ដែលក្នុងនោះ ចំនួន ៨៦,៣០% ឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី