SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ត្រូវបានវាយតម្លៃថា ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់អាស៊ាន និងលេខ៣ នៅទ្វីបអាស៊ី នាឆ្នាំ២០២៤នេះ


កម្ពុជា ត្រូវបានវាយតម្លៃថា ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងតំបន់អាស៊ាន និងលេខ៣ នៅទ្វីបអាស៊ី នាឆ្នាំ២០២៤នេះ
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា ត្រូវបានវាយតម្លៃជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ និងទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងទ្វីបអាស៊ី ដែលមាន GDP (Gross Domestic Product) ៦,១% ក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia Stats នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤។

តាមការចុះផ្សាយដដែល បានបញ្ជាក់ថា ប្រទេសនៅទូទាំងអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស គឺប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១ ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលូតលាស់លឿន គឺ៦,១%, ចំណាត់ថ្នាក់ទី២ គឺប្រទេសហ្វីលីពីន ទទួលបាន៥,៩%, ទី៣ ប្រទេសវៀតណាម ទទួលបាន៥,៨%, ទី៤ ប្រទេសឥណ្ឌូនេស៊ី ទទួលបាន៥%, ទី៥ ប្រទេសម៉ាឡេស៊ី ទទួលបាន៤,៣%, ទី៦ គឺប្រទេសឡាវ ទទួលបាន ៤%, ទី៧ ប្រទេសព្រុយណេ ទទួលបាន ៣,៥%, ទី៨ ប្រទេសថៃ ទទួលបាន ៣,២%, ទី៩ ប្រទេសទីម័រខាងកើត ទទួលបាន៣,១% , ទី១០ សហភាពមីយ៉ាន់ម៉ា ទទួលបាន២,៦% និងទី១១ គឺប្រទេសសិង្ហបុរី ទទួលបាន ២,១%។

ដោយឡែក សម្រាប់ចំណាត់ថ្នាក់នៅប្រទេសក្នុងទ្វីបអាស៊ីដែលមានចំនួន ២០ប្រទេសវិញ កម្ពុជា គឺស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ដែលជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងឆ្នាំ២០២៤ បន្ទាប់ពីកោះម៉ាកាវ នៃប្រទេសចិន ដែលជាប់ចំណាត់ថ្នាក់លេខ១ ដោយទទួលបាន GDP ២៧,២% និងប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ២ ដែលទទួលបាន GDP ចំនួន៦,៣%៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី