2024-04-03
គិត បុប្ផា
2024-04-03
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា រកចំណូលពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀសបាន ១៦ ៥៣៣ ២៩៣ដុល្លារ ក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ មេសា ចំនួននេះ កើនឡើង ៤៨,៤៧% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រសាទកោះកែរ និងកំពង់ផែចុងឃ្មៀស ប្រចាំខែមីនា ឆ្នាំ២០២៤ បញ្ជាក់ថា រយៈពេល ៣ខែនេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិសរុប ៣៤៧ ៥៣៤នាក់ កើនឡើង ៤៧,០៥% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ចំណែក ការលក់បណ្ណឱ្យភ្ញៀវទេសចរអន្តរជាតិចូលទស្សនាប្រាសាទកោះកែរ មានចំនួន ៨ ០៧៧នាក់ ស្មើនឹង ១២១ ១៥៥ដុល្លារ។
ការលក់សំបុត្រទូកវិញ គ្រឹះស្ថានអង្គរទទួលបានចំណូល ៣០៤ ២១១ដុល្លារ ដែលទូកសរុបមានចំនួន៩ ៩៥៣ ក្នុងនោះទូកតូចចំនួន ៦ ៣២១, ទូកកណ្តាលចំនួន៣ ១៥៤ និងទូកធំចំនួន៤៧៨។ គួរបញ្ជាក់ថា ក្នុងខែមីនា ឆ្នាំ២០២៤ មានភ្ញៀវបរទេសចូលទស្សនារមណីដ្ឋានអង្គរចំនួន ១១១ ៦៨៤នាក់ កើនឡើង៤០,៦៨% ធៀបនឹងខែមីនា ឆ្នាំ២០២៣ និងរកចំណូលបាន ៥ ២៩៨ ៦១៨ដុល្លារ កើនឡើង ៤១,៣៥% ធៀបនឹងខែមីនា ឆ្នាំ២០២៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី