2023-12-01
SME News
2023-12-01
SME News
ភ្នំពេញ៖ សន្តិសុខថាមពល និងឯករាជ្យភាពថាមពល គឺជាអ្វីដែលរដ្ឋាភិបាលបានដាក់ចេញជាគោលដៅ និងខិតខំសម្រេចឱ្យបានសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី៣០ វិច្ឆិកាម្សិលមិញ បានបញ្ជាក់ថា បើយើងគ្មានសន្តិសុខថាមពល យើងក៏គ្មានសន្តិសុខសេដ្ឋកិច្ច និងជីវភាពរស់នៅដែរ ពីព្រោះសេដ្ឋកិច្ច និងជីវិភាពរស់នៅ ត្រូវពឹងផ្អែកមួយភាគធំទៅលើថាមពលអគ្គិសនី។
ថ្លែងក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ មេហ្គាវ៉ាត់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប្រសិនបើ យើងគ្មានសមត្ថភាពផលិតថាមពលអគ្គិសនីក្នុងស្រុកទេ យើងចាំតែទិញថាមពលអគ្គិសនីពីក្រៅប្រទេស គឺចប់ហើយ។ ដូច្នេះ ការធានាបាននូវស្ថិរភាព និងប្រសិទ្ធភាពនៅក្នុងការផលិតថាមពលអគ្គិសនី ជាអាទិភាពដែលត្រូវខិតខំអនុវត្តន៍បន្ត។
បើតាមប្រមុខរដ្ឋាភិបាល ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះ គឺជាអាទិភាពគន្លឹះទី៤ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយវិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
សូមអញ្ជើញទស្សនាប្រសាសន៍របស់សម្តេចធិបតីជុំវិញបញ្ហាសន្តិសុខថាមពលអគ្គសិនីនេះ ដូចតទៅ៖https://www.youtube.com/watch?v=RdOGSTw4AWw&ab_channel=SMENews
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី