2024-07-20
ទូច សូរិយា
2024-07-20
ទូច សូរិយា
ភ្នំពេញ៖ សហភាពសហជីពការងារសន្តិភាព (P.L.U.C) សហព័ន្ធសហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះការមិនអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណដល់រថយន្តតាក់ស៊ី អគ្គីសនីរបស់បរទេស និងប្រទេសជិតខាង ឱ្យចូលមកប្រកបអាជីវកម្មនៅប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សហភាពសហជីពការងារសន្តិភាព (P.L.U.C) កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
សហព័ន្ធសហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបញ្ជាក់ថា ការចេញញត្តិគាំទ្រនេះ ធ្វើឡើងតាមរយៈប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានលើកឡើងកាលពីថ្ងៃទី១៣ កក្កដា ថា រាជរដ្ឋាភិបាលកម្ពុជា មិនបានអនុញ្ញាតឱ្យចេញអាជ្ញាប័ណ្ណដល់រថយន្តតាក់ស៊ីអគ្គីសនីរបស់បរទេស និងប្រទេសជិតខាង ឱ្យចូលមកប្រកបអាជីវកម្មនៅក្នុងកម្ពុជាឡើយ។
សហព័ន្ធសហជីព និងសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងថា ក្នុងនាមសហភាពសហជីពការងារសន្តិភាព(P.L.U.C) សមាជិក សមាជិកាទាំងអស់តាមបណ្តារាជធានីខេត្ត គឺប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាញុះញង់បង្កើតនូវព័ត៌មានមិនពិត ឱ្យប្រជាពលរដ្ឋយល់ច្រឡំ ដែលចោទប្រកាន់មកលើរាជរដ្ឋាភិបាល ថាបានអនុញ្ញាតឱ្យរថយន្តតាក់ស៊ីអគ្គីសនីបរទេសមកប្រកបអាជីវកម្មកម្ពុជា។
ជាមួយគ្នានេះ សហព័ន្ធសហជីព និងសមាគមសេដ្ឋកិច្ចក្រៅ បានគាំទ្រនៅសារសំឡេងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវគោលនយោបាយជាតិ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលគិតគូរដល់អាជីវករ អ្នករត់ម៉ូតូឌុប កង់បី និងរថយន្តតាក់ស៊ី សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅក្នុងប្រទេសកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី