2025-04-11
ឃី ភារៈ
2025-04-11
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា និងអ៊ូសបេគីស្ថាន បានឯកភាពជំរុញសក្តានុពលវិស័យទេសចរណ៍រវាងប្រទេសទាំងពីរតាមរយៈស្វែងរកលទ្ធភាពនៃការរៀបចំវេទិកាទេសចរណ៍រួមគ្នា ដោយផ្ទាល់ និងតាមអនឡាញ ក្នុងគោលបំណងសម្របសម្រួលការផ្សព្វផ្សាយអំពីសក្តានុពល។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ជាមួយឯកឧត្តម អ៊ូមីឌ ស្សាឌៀវ ប្រធានគណៈកម្មាធិការទេសចរណ៍ នៃប្រទេសអ៊ូសបេគីស្ថាន។
ក្នុងជំនួបធ្វើឡើងស្របពេលចូលរួមមហាសន្និបាតលើកទី១៥០ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគីស្ថាន ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ចាក់ថា កម្ពុជាមានបំណងពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ តាមរយៈការពង្រឹងកិច្ចសហការវិស័យទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។
ជាមួយគ្នានេះ ឯកឧត្តម អ៊ូមីឌ ស្សាឌៀវ បានលើកឡើងថា ទោះបីវិស័យសេដ្ឋកិច្ចអ៊ូសបេគីស្ថាន មិនមែនជាប្រភពចំណូលសំខាន់ តែអ៊ូសបេគីស្ថានកំពុងខិតខំរៀបចំប្រទេស និងយុទ្ធសាស្ត្រ ដើម្បីទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរ ដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងជំនួបកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ កម្ពុជា និងអ៊ូសបេគីស្ថាន ក៏បានឯកភាពជំរុញសក្តានុពលវិស័យទេសចរណ៍នៃប្រទេសទាំងពីរវិធីមួយចំនួនទៀតផងដែរដូចជា រៀបចំអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហការវិស័យទេសចរណ៍, ការជំរុញឱ្យមានជើងហោះហើរត្រង់, តភ្ជាប់ភ្នាក់ងារនិងប្រតិបត្តិករទេសចរណ៍ និងការជំរុញលើកទឹកចិត្តវិស័យឯកជន ក្នុងការវិនិយោគលើវិស័យទេសចរណ៍ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ព្រឹទ្ធសភា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី