SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ផ្តួចផ្តើមឱ្យមាន «វេទិការដ្ឋាភិបាលឌីជីថល» រវាងប្រទេសសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា


កម្ពុជា ផ្តួចផ្តើមឱ្យមាន «វេទិការដ្ឋាភិបាលឌីជីថល» រវាងប្រទេសសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា
A+ A-

ភ្នំពេញ៖ កម្ពុជា បានផ្តួចផ្តើមគំនិតរៀបចំ «វេទិការរដ្ឋាភិបាលឌីជីថល» រវាងប្រទេសសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជួបគ្នាពិភាក្សាផ្លាស់ប្តូរបទពិសោធ និងជួយបំពេញគ្នាទៅវិញទៅមក។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងកម្មវិធីវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន តាមរយៈការអនុវត្តគោលនយោបាយឌីជីថល»។

ឯកឧត្តម ជា វ៉ាន់ដេត បានបន្ថែមថា៖ «រដ្ឋាភិបាលនីមួយៗ មានគោលដៅដូចៗគ្នា ក្នុងការជំរុញបដិវត្តកម្មឌីជីថល ប៉ុន្តែអភិក្រមនៃការគិតគូរ និងល្បឿននៃការធ្វើបដិវត្តកម្មអាចមានលក្ខណៈដូចគ្នា ឬខុសៗតាមស្ថានភាពជាក់ស្តែង នៅក្នុងបរិបទនៃប្រទេសរៀងៗខ្លួន»។ ក្នុងកម្មវិធីនេះ ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា ការផ្តួចផ្តើមគំនិតរៀបចំ «វេទិការរដ្ឋាភិបាលឌីជីថល»នេះ ក្នុងគោលបំណងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព សម្រាប់នាំសង្គមជាតិយើង ឱ្យក្លាយជាសង្គមឌីជីថលមួយប្របកដោយភាពជោគជ័យនាពេលអនាគត។ 

ជាមួយគ្នានេះ ឯកឧត្តម ជា វ៉ាន់ដេត បានបន្តថា៖ «បច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងបង្កើនផលិតភាពលើវិស័យសំខាន់ៗដូចជា ការអប់រំ សុខាភិបាល ការងារ ពាណិជ្ជកម្ម និងរដ្ឋបាលសាធារណៈ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ»។ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ប្រទេសនានា នៅក្នុងពិភពលោក បានយកចិត្តទុកដាក់អភិវឌ្ឍន៍ក្របខណ្ឌ គោលនយោបាយ ច្បាប់ ហេដ្ឋារចនាសម្ជ័ន្ធ ធនធានមនុស្ស និងផលិតផលឌីជីថល ដើម្បីផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែងាយស្រួល មានភាពប្រសើរឡើង និងចំណេញថវិកា ជាងការផ្តល់សេវាសាធារណៈតាមបែបប្រពៃណី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី