SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដូវប្រមូលផលត្រីប្រហុក នឹងចាប់ផ្តើមពីថ្ងៃ១៩-២៥ ធ្នូនេះ ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ


រដូវប្រមូលផលត្រីប្រហុក នឹងចាប់ផ្តើមពីថ្ងៃ១៩-២៥ ធ្នូនេះ ក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ
A+ A-

ភ្នំពេញ៖ រដ្ឋបាលជលផល បានជូនដំណឹងដល់ប្រជានេសាទ និងប្រជាពលរដ្ឋពីរដូវនេសាទត្រីប្រហុក នឹងចាប់ផ្តើមពីថ្ងៃទី១៩ ដល់ ២៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៅថ្ងៃទី១៨ ធ្នូនេះ សង្កេតឃើញថា ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលមកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ 

ការបន្លាស់ទីនេះ អំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីដែលមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ 

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់មកទិញត្រីតាមពេលវេលា និងទីកន្លែងដូចខាងលើ។ ទន្ទឹមនឹងនេះ រដ្ឋបាលជលផល អំពាវនាវដល់អាជ្ញាធរមូលដ្ឋាន សម្រួលដល់ប្រជាពលរដ្ឋឱ្យបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីដោយរលូនផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី