2026-02-10
គិត បុប្ផា
2026-02-10
គិត បុប្ផា
ភ្នំពេញ៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៨៦ ០១៧កន្លែង សម្រាប់អ្នកខេត្តក្រចេះ និងកំពង់ធំ នៅថ្ងៃទី១៤-១៥ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ចំពោះអតីតពលករ ដែលវិលត្រឡប់មកកម្ពុជាវិញ និងយុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងចំនួន៤ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ក្នុងនោះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ គឺនៅទីតាំងខេត្តក្រចេះ ស្រុកស្នួល នៅក្នុងបរិវេណសាលាស្រុកស្នួល និងខេត្តកំពង់ធំ ស្រុកប្រាសាទបល្ល័ង្ក នៅបរិវេណសាលាស្រុកប្រាសាទបល័្លង្ក។ ចំពោះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងធ្វើនៅខេត្តក្រចេះ ស្រុកឆ្លូង នៅក្នុងបរិវេណសាលាស្រុកឆ្លូង និងខេត្តកំពង់ធំ ស្រុកស្ទោង នៅក្នុងបរិវេណសាលាស្រុកស្ទោង។
ចំពោះអតីតពលករ ដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។ ចំពោះព័ត៌មានបន្ថែម សាធារណជន អាចទាក់ទងមកលេខទូរសព្ទ ១២៩៧៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី