SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អង្គការយូនីដូ និងក្រសួងឧស្សាហកម្ម សហការបណ្តុះបណ្តាល «សុវត្ថិភាពម្ហូបអាហារ» ដល់ SMEs នៅខេត្តចំនួន៣


អង្គការយូនីដូ និងក្រសួងឧស្សាហកម្ម សហការបណ្តុះបណ្តាល «សុវត្ថិភាពម្ហូបអាហារ» ដល់ SMEs នៅខេត្តចំនួន៣
A+ A-

ភ្នំពេញ៖ អង្គការយូនីដូ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី «សុវត្ថិភាពម្ហូបអាហារ» ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ។

បន្ទាប់ពីចូលរួមវគ្គបណ្តុះបណ្តាល ដែលនឹងរៀបចំនៅ ថ្ងៃទី២៨ ២៩ ៣០ ខែឧសភា ឆ្នាំ២០២៥ (រយៈពេល ២ថ្ងៃកន្លះ) សិក្ខាកាម នឹងទទួលបានចំណេះដឹងសុវត្ថិភាពម្ហូបអាហារ ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធិភាពក្នុងផលិតកម្ម និងការប្រើប្រាស់ឌីជីថលក្នុងអាជីវកម្ម។

ចំពោះម្ចាស់អាជីវកម្ម ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យបំពេញទម្រង់បែបបទ តាមរយៈតំណភ្ជាប់៖ https://forms.gle/C5ZUhDmTxWMCDnHc6។ ចំណែកព័ត៌មានលម្អិត អាចទាក់ទងលេខទូរសព្ទ ០១១ ៣២២ ២៧៣ ឬតាមរយៈអ៊ីម៉ែល [email protected] ។ បើតាមការចុះផ្សាយរបស់ អង្គការយូនីដូ សិក្ខាកាម ដែលចូលរួមពេញលេញ នឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ចេញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: MySQL server has gone away in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599