2025-04-28
ឃី ភារៈ
2025-04-28
ឃី ភារៈ
ភ្នំពេញ៖ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច តាមរយៈការផ្តល់សេវាអេឡិចត្រូនិកដល់ធុរកិច្ច ដែលមានប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨ បានកំណត់នូវគោលដៅចំនួន៤។
គោលដៅចំនួន ៤នោះ មានដូចជា៖ ទី១. កែសម្រួល ឬលុបចេញសេវា និងនីតិវិធីការងារក្នុងការស្នើសុំសេវាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ឬមិនមានតម្លៃបន្ថែមខ្ពស់ ដើម្បីបង្រួម និងធានាភាពងាយស្រួល ក្នុងការស្នើសុំសេវាសម្រាប់ធុរកិច្ចដល់ធុរជន។ ទី២. កសាង និងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្តល់សេវាអេឡិចត្រូនិក ឱ្យដំណើរការនៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ផ្អែកលើគោលការណ៍ប្រសិទ្ធភាព នៃការវិនិយោគ។
ចំពោះទី៣. ត្រូវធ្វើអាទិភាវូបនីយកម្មសេវាសម្រាប់ធុរកិច្ចផ្អែកលើភាពចាំបាច់ និងតម្រូវការខ្ពស់ ដែលដាក់ឱ្យដំណើរការសេវាចំនួន៨០% នៃសេវាអាទិភាពទាំងនោះតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានត្រឹមឆ្នាំ ២០២៨ និងទី៤. ផ្សព្វផ្សាយព័ត៌មាន និងបញ្ជ្រាបការយល់ដឹងអំពីសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដើម្បីលើកកម្ពស់ការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ។
ស្របតាមចក្ខុវិស័យខាងលើ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ ២០២៥-២០២៨ មានគោលបំណង បង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ប្រកបដោយភាពរស់រវើកភាពធន់ ប្រទាក់ក្រឡា និងបំពេញឱ្យគ្នាទៅវិញទៅមក សំដៅពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ច និងលើកកម្ពស់ការបំពេញអនុលោមភាព៕
ប្រភពពីសៀវភៅ៖ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ ២០២៥-២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី