2025-01-05
ទូច សូរិយា
2025-01-05
ទូច សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នឹងដាក់ដំណើរការ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែននៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹង ស្ដីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។
ទីស្នាក់ការផ្ដល់លិខិតឆ្លងដែននេះ គឺផ្តល់សេវាកម្ម ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៤:០០រសៀល ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ។ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែន មានទីតាំងស្ថិតនៅជាន់ទី២ នៃផ្សារទំនើប The Heritage Walk នៅអគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ចំពោះ ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងទៅកាន់លេខទូរសព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម៖ ១២៧១ ឬ ០១២ ៩៥៧ ៦៧៩ រៀងរាល់ម៉ោងធ្វើការ លើកលែងតែថ្ងៃឈប់សម្រាក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី