SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-កូរ៉េ ចុះ MOU ជំរុញវិស័យឧស្សាហកម្មរ៉ូបូត បម្រើក្នុងសហគ្រាសធុនតូច-មធ្យម សម្រាប់វិស័យផលិតកម្ម


កម្ពុជា-កូរ៉េ ចុះ MOU ជំរុញវិស័យឧស្សាហកម្មរ៉ូបូត បម្រើក្នុងសហគ្រាសធុនតូច-មធ្យម សម្រាប់វិស័យផលិតកម្ម
A+ A-

ភ្នំពេញ៖ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹងវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍឧស្សាហកម្មរ៉ូបូត ដើម្បីជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយផ្តោតលើឧស្សាហកម្មរ៉ូបូត។

អនុស្សរណៈយោគយល់ ដែលធ្វើឡើងនៅក្នុងវេទិកាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ នាមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤ ត្រូវបានឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី លើកឡើងអំពីគោលបំណងនៃអនុស្សរណៈនេះ សាបព្រួសគ្រាប់ពូជសម្រាប់ការរីកធំធាត់នៃធុរកិច្ចបង្កើតថ្មីក្នុងឧស្សាហកម្មរ៉ូបូត ដោយផ្តល់ឱ្យពួកគេនូវការណែនាំ និងការគាំទ្រចាំបាច់ ដើម្បីប្រែក្លាយគំនិតនវានុវត្តន៍ទៅជាអាជីវកម្មដែលរីកចម្រើន។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ដូច្នេះថា កម្ពុជា បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដា ពង្រឹងបទដ្ឋានឧស្សាហកម្ម និងការពារកម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍឧស្សាហកម្មរ៉ូបូតផងដែរ។

អនុស្សរណៈនេះ ក៏រួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការនានា ដូចជាការរៀបចំដំណើរបេសកកម្មពាណិជ្ជកម្ម ការបង្កើតភាពជាដៃគូអាជីវកម្មនៅក្នុងវិស័យនេះ និងការធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាបច្ចេកវិទ្យា ការតាំងពិព័រណ៍ និងការងារផ្សព្វផ្សាយ ដើម្បីស្វែងរកដំណោះស្រាយរ៉ូបូត ជាដើម។ កិច្ចសហការ ក៏នឹងលើកកម្ពស់ស្តង់ដាឧស្សាហកម្ម និងស្តង់ដារ៉ូបូត ព្រមទាំងបង្កើតប្រព័ន្ធវិញ្ញាបនបត្រកម្មគុណភាពដ៏រឹងមាំ និងដឹកនាំការស្រាវជ្រាវ និងការស្ទង់មតិរួមគ្នាលើវិស័យរ៉ូបូត បញ្ញាសិប្បនិម្មិត និងការធ្វើស្វ័យប្រវត្តិកម្ម។

បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ MOU នេះ បង្កើតក្របខ័ណ្ឌយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដែលជាផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ អនុស្សរណៈនេះ ក៏រួមបញ្ចូលទាំងការបង្កើតគោលនយោបាយគាំទ្រ និងយុទ្ធសាស្រ្ត ដើម្បីជំរុញបច្ចេកវិទ្យារ៉ូបូត ក៏ដូចជាសមានកម្ម និងការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតបម្រើឧស្សាហកម្ម (Industrial robotic technology) នៅក្នុងសហគ្រាសធុនតូច និងមធ្យម វិស័យផលិតកម្ម ព្រមទាំងលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី