SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តស់! មកដឹងអំពីគន្លឹះការពារខ្លួនពីឧក្រិដ្ឋជនតាមអ៊ីនធឺណិត


តស់! មកដឹងអំពីគន្លឹះការពារខ្លួនពីឧក្រិដ្ឋជនតាមអ៊ីនធឺណិត
A+ A-

ភ្នំពេញ៖ ការបោកបន្លំតាមអ៊ីនធឺណិតនៅតែជាក្ដីកង្វល់សម្រាប់សាធារណជន ដូច្នេះ កម្ពុជាឆ្ពោះទៅឌីជីថលបានណែនាំនៅគន្លឹះការពារខ្លួនចំនួន ៦ចំណុច ក្នុងការការពារខ្លួនអ្នក និងព័ត៌មានផ្ទាល់ខ្លួនពីឧក្រិដ្ឋជនតាមអ៊ីនធឺណិត។

គន្លឹះការពារខ្លួនចំនួន ៦ចំណុចនោះ រួមមាន៖ ទី១.ប្រើពាក្យសម្ងាត់ខ្លាំង (Use Strong Passwords) មានន័យថាមិនត្រូវចែករំលែកពាក្យសម្ងាត់ជាមួយនរណាម្នាក់ និងប្រើពាក្យសម្ងាត់ដែលវែង និងស្មុគស្មាញ។ ប្រើពាក្យសម្ងាត់ដែលពិបាកលួច ដែលត្រូវកំណត់យ៉ាងតិចចាប់ពី ១២តួអក្សរឡើងទៅ ក្នុងនោះមានទាំង អក្សរធំ និងតូច រួមជាមួយលេខ និងសញ្ញា (Symbols) ផងដែរ។ ចំពោះ ទី២. ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ (Keep Software Updated) តាមរយៈការអាប់ដេត (Update) ជាញឹកញាប់នូវប្រព័ន្ធប្រតិបត្តិការ (OS or Android) និងកម្មវិធី(Applications) របស់កុំព្យូទ័រ ទូរសព្ទ និងថេបប្លែត(Tablet) អ្នកអាចរុករកគេហទំព័រ ដែលដឹងថា អ្នកត្រូវបានការពារដោយមុខងារសុវត្ថិភាព ដែលទាន់សម័យបំផុត ។

ទី៣. ប្រយ័ត្នចំពោះការប៉ុនប៉ងបន្លំ (Beware of Phishing Attempts) ខណៈពេលដែលប្រភេទនៃការបន្លំមួយចំនួនមានលក្ខណៈជាក់ស្ដែង ប៉ុន្តែខ្លះទៀតមានលក្ខណៈស្មុគ្រស្មាញពិបាកនឹងស្មានដឹងថាពិត ឬមិនពិត និងហាក់ដូចជាគ្មានគ្រោះថ្នាក់។ ដូច្នេះកុំចុចលើតំណភ្ជាប់ពីមនុស្សដែលអ្នកមិនស្គាល់ ហើយកុំផ្តល់ព័ត៍មាន ឬទិន្នន័យផ្ទាល់ខ្លួនទៅនរណាម្នាក់ឱ្យសោះដែលអាចជាហានិភ័យធ្វើឱ្យគេអាចក្លែងបន្លំអ្នកបាន។ ទី៤. ស្វែងយល់អំពីព័ត៍មានបច្ចេកវិទ្យា (Learn about information technology) ដោយសារប្រភេទមេរោគថ្មីត្រូវបានបង្កើតឡើង ហើយវិធីថ្មីៗនៃការបោកប្រាស់មនុស្សកាន់តែសម្បូរបែប ដូចនេះអ្នកគួរតែស្រាវជ្រាវអំពីអត្ថបទព័ត៌មានតាមអ៊ីនធឺណិតរៀងរាល់សប្តាហ៍ ដើម្បីយល់ដឹងអំពីវិធីថ្មីៗដែលអាចការពាររូបអ្នកបាន។

រីឯ ទី៥. ប្រើកម្មវិធីសុវត្ថិភាពដែលអាចទុកចិត្តបាន (Use reliable security software) ដើម្បីការពារខ្លួនអ្នកពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានមួយផ្នែកទៀត អ្នកគួរតែប្រើប្រាស់កម្មវិធីកំចាត់មេរោគដែលមានអាជ្ញាបណ្ណត្រឹមត្រូវ សម្រាប់ទទួលបានការការពារប្រឆាំងនឹងការគំរាមកំហែងផ្នែកសុវត្ថិភាព តាមអ៊ីនធឺណិត ដូចជាមេរោគកុំព្យូទ័រផ្សេងៗជាច្រើនផងដែរ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599