2024-05-15
គិត បុប្ផា
2024-05-15
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីបង្កើត និងពង្រីកអាជីវកម្ម និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកផ្នែកហិរញ្ញវត្ថុ។ អភិបាលរងខេត្តរតនគិរីរូបនេះ បានលើកឡើងនៅក្នុងសិក្ខាសាលាថ្នាក់ខេត្តស្តីពី៖ «ការផ្សព្វផ្សាយសេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការប្រកបដោយទំនួលខុសត្រូវ និងកិច្ចការពារអតិថិជន»។
ឯកឧត្តម ងិន ណែល បានមានប្រសាសន៍បន្ថែមអំពីប្រវត្តិនៃការកសាងឡើងវិញ នៃវិស័យធនាគារ និងតួនាទីយ៉ាងសំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា៖«វិស័យធនាគារ និងហិរញ្ញវត្ថុ នៅខេត្តរតនគិរី បានរួមចំណែកលើកស្ទួយកម្រិតជីវភាពប្រជាជននៅទូទាំងខេត្ត រួមមាន ខេត្ត ក្រុង ស្រុក ឃុំ និងភូមិ ពិសេសការផ្តល់សេវាហិរញ្ញវត្ថុដល់ជនជាតិភាគតិច»។
លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា ការពង្រីកវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុ បានធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងខេត្តរតនគិរី ផ្តល់ការងារដល់សិស្ស និស្សិត និងយុវជន ក្នុងខេត្តផ្ទាល់ រួមទាំងបានផ្តល់ជាប្រភពទុន ដែលមានអាត្រាការប្រាក់ទាប ដល់ប្រជាពលរដ្ឋ ដើម្បីយកទៅវិនិយោគ ក្នុងវិស័យនានា និងបានរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចក្នុងខេត្តរតនគិរីឱ្យមានការរីកចម្រើនផងដែរ។
សិក្ខាសាលា ដែលរៀបចំឡើងលើកទី១ នៅស្រុកអូរជុំ ខេត្តរតនគិរី កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីបច្ចុប្បន្នភាព, ទិសដៅនៃការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ, ពិគ្រោះយោបល់លើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្តល់ និងទទួលសេវាហិរញ្ញវត្ថុផ្លូវការ និងចូលរួមទប់ស្កាត់ការផ្តល់កម្ចីក្រៅផ្លូវការ រួមទាំងបញ្ជ្រាបការយល់ដឹងពីអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមធនាគារនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី