2025-02-03
គិត បុប្ផា
2025-02-03
គិត បុប្ផា
ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃ CamDigiKey ជំនាន់ទី ៣.០ ដើម្បីឆ្លើយតបកំណើននៃការប្រើប្រាស់ និងដោះស្រាយបញ្ហាប្រឈមនានា ដែលធ្លាប់បានជួបប្រទះក្នុងកំណែជំនាន់ទី២.១ ព្រមទាំងបំពាក់បន្ថែមនូវប្រព័ន្ធសុវត្ថិភាពជាងមុនផងដែរ។
បន្ទាប់ពីចំណាយពេលធ្វើទំនើបកម្មរយៈពេលជាង ១ឆ្នាំ កម្មវិធីទូរសព្ទដៃ CamDigiKey ជំនាន់ទី ៣.០ បានបង្កើនសមត្ថភាពក្នុងការទ្រទ្រង់ទំហំប្រតិបត្តិការច្រើនក្នុងពេលតែមួយ និងបន្ថែមមុខងារកម្រិតប្រើប្រាស់ផ្សេងទៀត ក្នុងគោលដៅផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាពប្រើប្រាស់ ក្នុងការទទួលបានបទពិសោធល្អប្រសើរជាងមុនមួយកម្រិតទៀត។ មុខងារកម្រិតអ្នកប្រើប្រាស់ ដែលត្រូវបានបន្ថែមក្នុងកំណែជំនាន់ថ្មីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នកម្មព័ត៌មានផ្ទាល់ខ្លួនលើកម្មវិធី CamDigiKey ៣.០ បានដោយខ្លួនឯង រួមមានលេខទូរសព្ទ អ៊ីម៉ែល អាសយដ្ឋាន និងអាចស្នើសុំធ្វើបច្ចុប្បន្នកម្មអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលហួសសុពលភាពបានទៀតផង។
CamDigiKey ជាកម្មវិធីទូរសព្ទដំបូងគេនៅកម្ពុជា ដែលអ្នកប្រើប្រាស់ម្នាក់ អាចមានគណនីឌីជីថលតែមួយ និងអាចយកទៅប្រើប្រាស់ជាយន្តការធ្វើយថាភូតកម្ម (Authentication) ឬបញ្ជាក់អត្តសញ្ញាណ នៅតាមបណ្តាផតថលរបស់ក្រសួង និងស្ថាប័ន ដែលផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ក្នុងក្របខ័ណ្ឌនៃយន្តការផ្លាស់ប្តូរទិន្នន័យ តាមថ្នាល់ផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដោយមិនចាំបាច់បង្កើតគណនីថ្មីបន្ថែមទៀត។ សាធារណជន អាចធ្វើបច្ចុប្បន្នកម្ម CamDigiKey ៣.០ តាម Play Store ឬ App Storeនិងព័ត៌មានបន្ថែម អាចទាក់ទងមកទំព័រហ្វេសប៊ុក Online Business Registration Service ឬ ០៨១ ៨៨៨ ២៩៦ ឬអ៊ីម៉ែល [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី