SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

មន្រ្តីកសិកម្ម ណែនាំកសិករនៅបន្ទាយមានជ័យ ចងក្រងជាសហគមន៍ទំនើប «ស្រូវសែនក្រអូប» និងធ្វើផលិតតាមកិច្ចសន្យា


មន្រ្តីកសិកម្ម ណែនាំកសិករនៅបន្ទាយមានជ័យ ចងក្រងជាសហគមន៍ទំនើប «ស្រូវសែនក្រអូប» និងធ្វើផលិតតាមកិច្ចសន្យា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យប្រជាកសិករនៅឃុំស្រះរាំង ស្រុកមង្គលបូរី និងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចងក្រងបង្កើតជាសហគមន៍ទំនើបដាំ «ស្រូវសែនក្រអូប» និងធ្វើផលិតកម្មតាមកិច្ចសន្យា។

ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពប្រមូលផល និងការប្រមូលទិញស្រូវនិងពោត របស់ប្រជាកសិករ ព្រមទាំងជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឯកឧត្តម ប្រាក់ ដាវីដ បានស្តាប់អំពីបញ្ហានានា ដែលពួកគាត់ជួបប្រទះ និងពិភាក្សារកដំណោះស្រាយ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ក្នុងនោះមានបញ្ហាពូជស្រូវ បច្ចេកទេស និងទីផ្សារ ព្រមទាំងការវិភាគសេដ្ឋកិច្ចលើចំណូលចំណាយ។

រោងម៉ាស៊ីន គឺនៅតែទទួលទិញ ដោយផ្តល់តម្លៃសមរម្យ តាមគុណភាពស្រូវប្រភេទស្រង៉ែដល់កសិករ ហើយម្ចាស់រោងម៉ាស៊ីន ក៏បានអរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបានផ្តល់ថវិកាកម្ចី និងធានាបន្តទិញស្រូវ រហូតអស់ទុន។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី