SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរដាំដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីអភិរក្ស និងលើកតម្លៃមរត៌កវប្បធម៌អរូបី


ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរដាំដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីអភិរក្ស និងលើកតម្លៃមរត៌កវប្បធម៌អរូបី
សង្គមជាតិ-សេដ្ឋកិច្ច

2025-04-01

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-04-01

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ទៅតាមលទ្ធភាពលើផ្នែកដាំដុះដើមមន និងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌កវប្បធម៌អរូបី។ នេះជាការលើកឡើងរបស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក្នុងដំណើរទស្សនកិច្ចចម្ការមន និងសិប្បកម្មតម្បាញរបស់ក្រុមហ៊ុនសិប្បករអង្គរ។

នាឱកាសនោះ លោកជំទាវ អ៊ឹម រចនា បានបន្តថា ក្រុមការងារក្រសួងកសិកម្ម នឹងបន្តសហការជាមួយក្រុមហ៊ុន បើទោះបីក្រុមហ៊ុនអាចដំណើរការឡើងវិញក៏ដោយ ក៏ក្រុមការងារក្រសួងនូវតែផ្ដល់ដើមមន និងពងដង្កូវនាង ព្រមទាំងបច្ចេកទេសចាំបាច់នានា ធ្វើយ៉ាងណារក្សាឱ្យបាននូវដំណើរកសារខ្សែច្រវាក់ផលិតកម្មសូត្រខ្មែរ ដែលជាមរត៌កវប្បធម៌អរូបីរបស់ជាតិ។

បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ ក្រសួងកសិកម្ម ដោយមានអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយក្រុមហ៊ុនសិប្បករអង្គរ ស្ដារឡើងវិញចម្ការដើមមន និងការចិញ្ចឹមដង្កូវនាង ដើម្បីផលិតសូត្រសម្រាប់ផ្គត់ផ្គង់សិប្បកម្មតម្បាញរបស់ក្រុមហ៊ុន។ កិច្ចសហការនេះ បានជួយឱ្យសិប្បកម្មតម្បាញសូត្រអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី