SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

លោកជំទាវ ជា សិរី ៖ ការយល់ដឹងប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងរូបិយវត្ថុ ជាមូលដ្ឋានគ្រឹះនៃការសម្រេចចិត្ត និងកំណត់អនាគតរបស់យើង


លោកជំទាវ ជា សិរី ៖ ការយល់ដឹងប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងរូបិយវត្ថុ ជាមូលដ្ឋានគ្រឹះនៃការសម្រេចចិត្ត និងកំណត់អនាគតរបស់យើង
ធនាគារ-ហិរញ្ញវត្ថុ

2024-03-22

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-03-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការយល់ដឹងពីប្រវត្តិសាស្រ្តទូទៅ ជាពិសេស ប្រវត្តិសាស្រ្តផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺពិតជាចាំបាច់សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីស្វែងយល់ពីអតីតកាល និងដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្តសម្រាប់ពេលបច្ចុប្បន្នដែលនឹងកំណត់អនាគតរបស់យើង។

លោកជំទាវបណ្ឌិត ជា សិរី លើកឡើងយ៉ាងដូច្នេះនៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) រវាងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា(ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា(ABC) ដើម្បីលើកកម្ពស់លើការឈ្វេងយល់ផ្នែកប្រវត្តិសេដ្ឋកិច្ច រូបិយវត្ថុនៃប្រទេសកម្ពុជា និងបទពិសោធផ្នែកអប់រំរបស់យុវជនខ្មែរ តាមរយៈការរួមបញ្ចូលរវាងវប្បធម៌ និងចំណេះដឹង។

បើតាមការចុះផ្សាយរបស់ ABC នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា(ABC) ការអប់រំបង្កើនចំណេះដឹង គឺជាការវិនិយោគផ្ទាល់លើស្ថិរភាព ភាពរឹងមាំ និងភាពធន់ផ្នែកហិរញ្ញវត្ថុនាពេលអនាគតនៃវិស័យធនាគារ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

លោក ប្លែស គីលីយ៉ង់ សហប្រធាននៃសារមន្ទីរ ស.ស.រ បានបញ្ជាក់ថា៖«កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំរដ្ឋនាំសិស្សានុសិស្សមកកាន់សារមន្ទីរ ស.ស.រ នៅក្នុងឆ្នាំខាងមុខនេះ។ ខ្ញុំសូមអរគុណចំពោះការគាំទ្ររបស់សមាគមធនាគារនៅកម្ពុជា និងសមាជិក ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ ដែលជាកត្តាសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយប‍រិ‍យាបន្ននៅកម្ពុជា»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី