2024-08-29
ទូច សូរិយា
2024-08-29
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យការរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីទប់ស្កាត់ការនាំចូលជំងឺអឹមផក (Mpox clade1.B) ឬជំងឺអុតស្វាចូលមកកម្ពុជា នៅតាមច្រកទាំងអស់ និងវិធានការការពារដល់អ្នកដំណើរ។
ក្នុងការចុះត្រួតពិនិត្យនេះ ក្រសួងសុខាភិបាល នឹងពង្រឹងយន្តការបន្ថែមទៀត ក្នុងការតាមដានកម្តៅដោយប្រព័ន្ធកាមេរ៉ា និងការអង្កេត តាមដានរាល់អ្នកដំណើរដែលបានធ្វើដំណើរគ្រប់ច្រកចេញចូលទាំងអស់។ បើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៨ សីហា ក្នុងករណីមានការសង្ស័យថាអ្នកដំណើរកើតជំងឺអុតស្វា មន្ត្រីចត្តាទ្បីស័ករបស់ក្រសួងសុខាភិបាល នឹងចាត់ចែងអនុវត្តតាមគោលការណ៍ណែនាំក្នុងការទប់ស្កាត់នឹងឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺឆ្លងជាបន្ទាន់។
ការចុះត្រួតពិនិត្យរៀបចំទីតាំងផ្នែកចត្តាឡីស័កនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ក្រសួងសុខាភិបាល និងក្រុមការងារ បានឯកភាពបន្ថែមម៉ាស៊ីនស្កែនកម្តៅ នឹងរៀបចំតំទ្បើងរូបភាព សារជាវីដេអូសំខាន់ៗ ជាសារអប់រំ និងវិធានការនានា ដល់អ្នកដំណើរស្តីពីជំងឺអឹមផក(Mpox)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី